adverise with khmeread 14202579 570952339759374 4058755076931091366 n

រថយន្តធុន​ធំជ្រុលបុក​ម៉ូតូ​​ពេញទំហឹងស្លាប់ម្នាក់

    កណ្ដាល ៖​ គ្រោះថ្នាក់​ចរាចរណ៍ដ៏រន្ធត់មួយ រវាង​រថយន្ត និងម៉ូតូ​ បណ្ដាល​ឱ្យស្លាប់​បុរសបើកបរម៉ូតូ កាលពីវេលា​ម៉ោង១៨ និង៤៥​នាទី ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ នៅចំណុច​បណ្តោយ​ផ្លូវជាតិ​លេខ​១​ត្រង់​ចន្លោះ​គីឡូម៉ែត្រ​លេខ​២៥-២៦​ក្នុងភូមិ​ស្តៅ​កន្លែង​២ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល​។​

    ប៉ូលិសនិយាយថា ​ជនរងគ្រោះ​ឈ្មោះ​ សោម រាយ ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ពពាលខែ ឃុំ​ដីឥដ្ឋ ស្រុក​កៀនស្វាយ ខេត្តកណ្តាល មុខរបរ​កសិករ បើក​ម៉ូតូ​០១​គ្រឿង​ម៉ាក់​សង​កូរ៉េ​ព​ណ៌ ក្រហម​គ្មាន​ស្លាក​លេខ និង​គ្មាន​ភ្លើ​ង​បំភ្លឺ​ផ្លូវ​។​

    រីឯភាគី​បង្ក​​អ្នកបើកបរ​មិន​ស្គាល់​អត្តសញ្ញាណ​រត់គេច​ខ្លួន​បាត់ បើករថយន្ត ប្រភេទ​កុង​ទ័​រ​នឺ​សណ្តោង​រ៉ឺ​ម៉ក​ម៉ាក DAEWOO ​ព​ណ៌​ខៀវ​ ពាក់​ស្លាកលេខ​ភ្នំពេញ ​3B-2775 បន្សល់ទុក​នៅ​កន្លែងកើតហេតុ​។​

​    ប៉ូលិសបន្តថា ​នៅ​ថ្ងៃខែ​ឆ្នាំ​វេលា​ម៉ោង​កើតហេតុ​ខាងលើ ​ម៉ូតូ​ជនរងគ្រោះ​បើក​ក្នុងទិសដៅ​ អ្នក​លឿង ភ្នំពេញ ​ពេល​បើក​ដល់​ចំណុចកើតហេតុ​រថយន្ត​បង្ក​បើក​ក្នុងទិសដៅ ​ភ្នំពេញ​ ​អ្នក​លឿង​។ ​បញ្ច្រាស​ជាមួយ​ម៉ូតូ​ជនរងគ្រោះ ពេលនោះ​រថយន្ត​បង្ក បាន​ជែង​វ៉ា​រថយន្ត​ធុន​ធំ​មួយគ្រឿង​ទៀត​ក៏​ជ្រុល​មក​បុក​ម៉ូតូ​ជនរងគ្រោះ​ចំ​ពីមុខ​ចំហៀង​ខាងស្តាំ​ពេញទំហឹង​បណ្តាល​ឱ្យ​ជន​រងគ្រោះ​ស្លាប់​នៅ​និង​កន្លែងកើតហេតុ ចំនែក​រថយន្ត​បង្ក​បាន​បន្តដំណើរ​ទៅមុខ​បាន​ប្រ​ហែ​ល​​៥០​ម៉ែត្រ​ក៏​ឈប់​។​ អ្នកបើកបរ​បាន​រត់​គេចខ្លួនបាត់​មុន​សមត្ថកិច្ច​ទៅដល់​។​

    ចំពោះ​ករណី​ខាងលើនេះ​បណ្ដាលមកពី​រថយន្ត​ធ្វែ​ស​ប្រហែស​ពេល​បើក​វ៉ា​មិនបាន​មើល​ស្ថានភាព​ខាងមុខ​ច្បាស់​៕

adverise with khmeread

មតិយោបល់