adverise with khmeread 1

ពិតជា​អស្ចារ្យ​! នេះ​ជា​របៀប​ធ្វើ​ទឹក​ពោត​បារាំង​ដើម្បី​ទប់ស្កាត់​ជំងឺ​ទឹកនោមផ្អែម ហឺត លើស​កូ​ឡេ​ស្តេ​រ៉ុល និង​ជំងឺ​តម្រងនោម​

    ​ពោត​បារាំង គឺជា​រុក្ខជាតិ​ដុះ​ភាគច្រើន​នៅ​តំបន់​ត្រូ​ពិ​ក និង​តំបន់​មាន​សី​តុ​ណ្ហា​ភាព​ល្មម​នៅលើ​ផែនដី​។ វា​មាន​ប្រភពដើម​ក្នុង​តំបន់​អាហ្វ្រិក​ភាគ​ឦសាន​។​

​    ​បន្លែ​នេះ​ជា​សរសៃ ជា​កួរ ដែល​អាច​ពិសា​បាន​ពេញ​មួយឆ្នាំ​។ គេ​អាចយ​កវាម​កចៀន ឆា ស្ងោរ ឬក៏​ត្រាំ​ធ្វើ​ជ្រក់​ក៏បាន​។ រុក្ខជាតិ​នេះ​សម្បូរ​ទៅដោយ​សារធាតុចិញ្ចឹម​ក្នុងនោះ​រួមមាន ម៉ាញ៉េ​ស្យូ​ម ៦០ មី​លី្ល​ក្រាម​, វីតាមីន C ២១ មី​លី្ល​ក្រាម​, ជាតិ​សរសៃ ៣ ក្រាម​, ប្រូតេអ៊ីន ២ ក្រាម​, អាស៊ីត​ហ្វូ​លិ​ក ៨០ មីក្រូ​ក្រាម​, និង​ជាតិ​ស្ករ ៧,៦ ក្រាម​។ វា​មាន​ជាតិ​ខ្លាញ់​និង​កាល់​ឡូរី​តិចតួច​បំផុត​ប្រហែលជា ០,១ ក្រាម និង ៣០ កាល់​ឡូរី​ប៉ុណ្ណោះ​។​

​    ​* អត្ថប្រយោជន៍​៖
​    ​- ជួយ​សម្រាល​ជំងឺហឺត​
​    ​- ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​
​    ​- កាត់បន្ថយ​ជាតិ​កូ​ឡេ​ស្តេ​រ៉ុល​
​    ​- គ្រប់គ្រង​ជំងឺ​ទឹកនោមផ្អែម​
​    ​- បង្ការ​ជំងឺ​គ្រួសតម្រងនោម​
​    ​- កាត់បន្ថយ​ការ​ស្រូប​ជាតិ​ស្ករ​ពី​អាហារ​

​    ​* របៀប​ធ្វើ​
​    ​យក​ពោត​បារាំង​ស្រស់ៗ ២ ទៅ ៣ ផ្លែ​កាត់​ក្បាល និង​កន្ទុយ ហើយ​កាត់​វា​ជា​កង់​តូចៗ បន្ទាប់មក​ដាក់​ត្រាំ​ក្នុង​ទឹក​ឆ្អិន​មួយ​កែវ​ទុកចោល​មួយ​យប់ (​ក្នុង​ទូទឹកកក​)​។ ផឹក​មុន​ពេលបាយ​ព្រឹក​កន្លះ​ម៉ោង​។ បើ​មាន​ពេលទំនេរ​អាចធ្វើ​ពិសា​រាល់ថ្ងៃ​រឹតតែ​ល្អ​៕ 

adverise with khmeread
ប្រភព៖ themagicofhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់