1

បើ​លោកអ្នក​ចង់ឱ្យ​ខួរក្បាល​ចងចាំ​ល្អ​និង​មាន​កម្លាំង​ពេញ​ខ្លួន ត្រូវ​គេង​ថ្ងៃ​តាម​ចំនួន​ម៉ោង​កំណត់​ទាំងនេះ​

    ​អ្នកជា​និច្ចកាល​តែងតែមាន​អារម្មណ៍​ហត់​និង​ឈឺ​ច្រើន ប្រសិនបើ​អ្នក​មិនអាច​គេង​គ្រប់គ្រាន់​។ ប្រសិនបើ​អ្នក​មិនអាច​គេង​គ្រប់គ្រាន់ សុខភាព​របស់​អ្នកនឹង​ស្ថិតក្នុង​គ្រោះថ្នាក់ មិន​ថា​អ្នក​ទទួលទាន​អាហារ​មាន​សុខ​ភាពល្អ ឬ​ធ្វើ​លំ​ហាត់ប្រាណ​យ៉ាងណាក៏ដោយ​។ គេង​ថ្ងៃ​អាចជា​ដំណោះស្រាយ​ជួយ​ជំរុញ​មុខងារ​ខួរក្បាល​របស់​អ្នក​។ នេះ​បើ​យោងតាម​ការសិក្សា​។ ការចងចាំ​រយៈពេល​ខ្លី​របស់​អ្នកនឹង​បំ​លែង​ទៅជា​ការចងចាំ​រយៈពេល​វែង ដោយសារ​ការ​គេង​ថ្ងៃ​។​

​    ​* អត្ថប្រយោជន៍​នៃ​ការ​គេង​ថ្ងៃ​៖
​    ​- ជួយ​ពង្រឹង​ការចងចាំ​
​    ​- ជួយ​សម្រក​ទម្ងន់​
​    ​- ជួយ​ជួសជុល​កោសិកា​ខួរក្បាល​
​    ​- ជួយ​បង្ការ​ភាព​ចាស់​
​    ​- ជួយ​ជំរុញ​ថាមពល​និង​សមត្ថភាព​ការគិត​។​

​    ​* អត្ថប្រយោជន៍​គេង​ថ្ងៃ​តាម​ចំនួន​ម៉ោង​កំណត់​៖
​    ​- គេង​ពី ១០ ទៅ ១៥ នាទី ៖ ជួយ​ជំរុញ​ថាមពល​ខួរក្បាល​។​
​    ​- គេង ៣០ នាទី​៖ គេង​ម៉ោង​នេះ​នឹង​ធ្វើឱ្យ​ខួរក្បាល​ដែល​ហត់នឿយ​ចាប់ផ្តើម​មាន​កម្លាំង​ឡើងវិញ តែ​រាង​វិលមុខ​ធេងធោង​បន្តិច ពេល​ភ្ញាក់​។​
​    ​- គេង ៦០ គឺ​ល្អ​បំផុត​សម្រាប់​ជំរុញ​ការចង់ចាំ​ទូទៅ ប៉ុន្ដែ​ពេល​ក្រោក​ឡើង​ក៏​វិលមុខ​ធេងធោង​ដែរ​។​
​    ​- គេង ៩០ នាទី ៖ ជំរុញ​ទឹកចិត្ត បង្កើន​ភាព​រីករាយ បង្កើត​ការចងចាំ​មិនចេះ​ភ្លេច និង​ជំរុញ​គំនិត​ច្នៃប្រឌិត​៕

ប្រភព៖ foodsandhealthylife

អ្នកនឹងចូលចិត្ត

មតិយោបល់