adverise with khmeread 0

មិន​នឹកស្មានថា​យន្តហោះ​ដឹក​អ្នកដំណើរ​បាញ់ថ្នាំ​ពណ៌​ស​ពី​រោង​ក​ចក្រ​គឺ​ដោយសារ​រឿង​ទាំង ៦ ចំណុច​នេះ​សោះ​!

    ​ជិវិត​ហាក់​ងាយស្រួល​នាពេល​បច្ចុប្បន្ន​ជាមួយ​មធ្យោបាយ​ធ្វើដំណើរ​តាម​អាកាស​។ លោកអ្នក​គ្រាន់តែ​កក់​សំបុត្រ​យន្តហោះ ហើយ​ត្រឹម​ប៉ុន្មាន​នាទី អ្នក​អាចធ្វើ​ដំណើរ​ទៅ​ទីតាំង​ផ្សេងៗ​នៅលើ​ពិភពលោក​។ ប៉ុន្តែ​អំឡុង​ការហោះហើរ​របស់​អ្នក តើ​អ្នក​ដែល​ឆ្ងល់​ទេ​ថា​តើ​ហេតុអ្វី​បានជា​យន្តហោះ​តែងតែមាន​ពណ៌​ស​?

​    ​ខាងក្រោម​នេះ​ជា​ហេតុផល​ជាក់ស្តែង​មួយចំនួន​ដើម្បី​ពន្យល់​អ្នក​អំពី​អាថ៌កំបាំង​មិនទាន់​លាតត្រដាង​មួយ​នេះ និង​ការពិត​គួរឱ្យ​ចាប់អារម្មណ៍​មួយចំនួន​។​

​    ​១. ពណ៌​ស​ជា​ពណ៌​រស់​
​    ​ខាងលើនេះ​ជា​យន្តហោះ​ម៉ាក TWA L1011 ដែល​បាន​ចត​ចោល​អស់ ១៥ ឆ្នាំ​មកហើយ​។ ពណ៌​ខ្មៅ​រលុប​លឿន​ណាស់ ប៉ុន្តែ​ពណ៌​ស​វិញ​ត្រូវការ​ពេល​យូរ​ទើប​រលុប​។ ពណ៌​ខ្មៅ​រលុប​នៅពេល​វា​ប៉ះ​នឹង​ពន្លឺព្រះអាទិត្យ​ច្រើន ហើយ​នៅពេល​គេ​និយាយ​អំពី​ការធ្វើដំណើរ​លើ​មេឃ​វិញ យន្តហោះ​នឹង​កាន់តែ​ប៉ះ​ខ្លាំង​ជាមួយ​កាំរស្មី​វិទ្យុសកម្ម​យូ​វី​។ ពណ៌​ស​គឺជា​ពណ៌​ដែល​ងាយស្រួល​ថែរក្សា និង​ស្អាត ហើយ​បើ​ប្រៀបធៀប​ទៅនឹង​ពណ៌​ដទៃ​នៅពេល​ហើរ​ពណ៌ ពណ៌​សគឺ​ល្អ​ជាង​។​

​    ​២. ពណ៌​ច្រើន ចំណាយ​ច្រើន​
​    ​វា​ជា​ការពិត​មួយ​ដែលថា  ពណ៌​រឹតតែ​ច្រើន​សម្រាប់​យន្តហោះ​របស់​អ្នក តម្លៃ​ប្រតិបត្តិការ​ក៏​រឹតតែ​ច្រើន​តាម​នោះដែរ​។ ការបាញ់​ពណ៌​យន្តហោះ​ប្រហែល​មានតម្លៃ​ពី ៥ ម៉ឺន​ដុល្លារ​ទៅ ២០ ម៉ឺន​ដុល្លារ​។ អ៊ីចឹង ប្រសិនបើ​អ្នក​ចង់ឱ្យ​យន្តហោះ​របស់​អ្នក​កាន់តែ​ទាក់ទាញ អ្នក​នឹងត្រូវ​ចំណាយលុយ​ដ៏​ច្រើន​ដូចគ្នា​។​

​    ​៣. គុណសម្បត្តិ​របស់​ពណ៌​ស​ជាមួយ​កម្តៅ​
​    ​ក្រុម​អ្នកវិទ្យាសាស្ត្រ​បាន​លើកឡើងថា ពណ៌​ផ្សេង​ក្រៅ​ពីស​ស្រូបយក​រលក​កម្តៅ​នៃ​ពន្លឺ​ច្រើន ហើយ​ធ្វើឱ្យ​វត្ថុ​មួយ​កាន់តែ​ក្តៅ ប៉ុន្តែ​សម្រាប់​ពណ៌​ស​វិញ វា​ផ្ទុយ​ពី​ណ៌​ដទៃទៀត​។ អ៊ីចឹង​មានន័យថា ពន្លឺ​មិន​ត្រូវបាន​ប្រែ​ទៅជា​កម្តៅ​នោះទេ​សម្រាប់​ពណ៌​ស​។​

​    ​៤. ពណ៌​ស​មើលឃើញ​ច្បាស់​ជាង​
​    ​ស្នាម​ច្រែស​ចាប់ ស្នាម​កូត ឬក៏​បាក់​កន្លែង​ណាមួយ​អាច​ត្រូវបាន​កត់សម្គាល់​នៅលើ​យន្តហោះ​ពណ៌​ស​ឆាប់​ជាង​ពណ៌​ផ្សេង ហើយ​ពណ៌​នេះ​ក៏​ងាយស្រួល​កត់សម្គាល់​នៅលើ​មេឃ ព្រមទាំង​លើដី​ផងដែរ​។​

​    ​៥. ពណ៌​ស​ជួយ​រក្សា​តម្លៃ​មិនឱ្យ​ធ្លាក់ចុះ​ខ្លាំង​ពេល​សម្រេចចិត្ត​លក់​យន្តហោះ​ចេញ​
​    ​ប្រសិនបើ​យន្តហោះ​មួយគ្រឿង​មាន​ពណ៌​ក្រៅ​ពីស វា​ប្រហែល​ប៉ះពាល់​ដល់​តម្លៃ​លក់​ចេញ​នៅ​ថ្ងៃ​អនាគត​។ ម្ចាស់​យន្តហោះ​ត្រូវតែ​បាញ់​ពណ៌​ឡើងវិញ ហើយ​បន្ទាប់មក​លក់​វា​ចេញ​។ ប៉ុន្តែ​ជាមួយ​ពណ៌​ស ដោយ​គ្រាន់តែ​ប្តូរ​ឈ្មោះ​ក្រុមហ៊ុន និង​ឡូហ្គោ​ជាការ​ស្រេច​។​

​    ​៦. មានគុណ​សម្បត្តិ​ច្រើន​ចំពោះ​លក្ខខណ្ឌ​ក្នុង​ការជួល​យន្តហោះ​
​    ​វា​ជា​រឿង​ភ្ញាក់ផ្អើល ប៉ុន្តែ​ក្រុមហ៊ុន​អាកាសចរណ៍​ភាគច្រើន​ពុំមាន​យន្តហោះ​ផ្ទាល់ខ្លួន​ទេ​។ យន្តហោះ​អ្នកដំណើរ​ភាគច្រើន​គឺ​ជួល​ពី​ក្រុមហ៊ុន​ធំៗ ដូច្នេះ ពណ៌​ស​ជា​ជម្រើស​ល្អ​បំផុត​នៅពេល​ផុតកំណត់​ជួល វា​នៅតែ​រក្សា​រូបរាង​ដើម​បានល្អ​ដដែល​។ អ្នក​គ្រាន់តែ​ដាក់​ឡូហ្គោ​ក្រុមហ៊ុន​ពីលើ​ជាការ​ស្រេច ពេល​ជួល​ពី​ក្រុមហ៊ុន​ធំៗ​៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់