adverise with khmeread 1

មូល​ហេតុដែល​ទ្រនិចនាឡិកា​ក្នុង​ពាណិជ្ជកម្ម​បង្ហាញ​ម៉ោង 10:10 មិន​ជាប់​ពាក់ព័ន្ធ​ការស្លាប់​របស់​កេ​ណ្ណ​ឌី​ទេ គឺមាន​ហេតុផល​មិនគួរ​ឱ្យ​ជឿ​ពីរ​

    ​មនុស្ស​ជាច្រើន​និយាយថា មូលហេតុ​ដែល​ទ្រនិចនាឡិកា​ចង្អុល​ម៉ោង 10:10 ក្នុង​ពាណិជ្ជកម្ម​ទូទៅ គឺ​ដោយសារ​ប្រធានាធិបតី​ច​ន កេ​ណ្ណ​ឌី ត្រូវគេ​ធ្វើឃាត​នៅ​ម៉ោង​នេះ តែ​តាមពិត​គឺ​ធ្វើឃាត​នៅ​ម៉ោង ១២:៣០ ថ្ងៃត្រង់​ទេ ហើយ​អ្នកខ្លះ​ទៀតថា​មកពី​គេ​ធ្វើឃាត​លោក ម៉ា​ទីន លូ​សឺ​ឃី​ង នៅ​ម៉ោង​នេះ តែ​ជាក់ស្តែង​គេ​ធ្វើឃាត​លោក​នៅ​ម៉ោង ៦:០១ នាទី​ល្ងាច​សោះ​។ ដូច្នេះ​បើ​មាន​នរណាម្នាក់​លើក​ហេតុផល​បែបនេះ សូម​យក​ម៉ោង​ស្លាប់​របស់​ពួកគេ​ទៅប្រាប់​ចុះ​មិន​ខុស​ទេ​។ 

​    ​មូលហេតុ​ពិតប្រាកដ​ពីក្រោយ​ការដាក់​ទ្រនិច​ចង្អុល​ម៉ោង 10:10 គឺពាក់ព័ន្ធ​កត្តា​ពីរ​។ ទីមួយ​គឺ​មកពី​ហេតុផល​សោភណភាព និង​ទី​ពីរ​គឺ​មកពី​ហេតុផល​ចិត្តសាស្ត្រ​។ 

​    ​* ហេតុផល​ទី​១៖
​    ​ការដែល​ទ្រនិចនាឡិកា​ចង្អុល​ចំ​ម៉ោង 10:10 គឺ​ចេញ​ជា​អក្សរ V ដែល​មើលទៅ​សិច​ស៊ី​ទាក់ទាញ ពេល​ពាក់​លើ​ដៃ​ខាងឆ្វេង ជាហេតុ​ធ្វើឱ្យ​ការផ្សាយពាណិជ្ជកម្ម​នាឡិ​កា​មើលទៅ​កាន់តែ​ទាក់ទាញ​សម្រាប់​អតិថិជន​។ 

​    ​* ហេតុផល​ទី​២៖
​    ​អក្សរ V តំណាងឱ្យ​ពាក្យ​ថា Victory = ជ័យជម្នះ​។ អ្នក​ពាក់​នាឡិកា​គ្រប់រូប​តែងមាន​អារម្មណ៍ល្អ​ពេល​ឃើញ​អក្សរ V ដែល​តំណាងឱ្យ​ជ័យជម្នះ​។ នេះហើយ​ជា​កត្តា​វាយលុក​ចិត្តសាស្ត្រ​របស់​អ្នកលក់​ទៅលើ​អ្នកទិញ​ដ៏​ប៉ិនប្រសព្វ​៕ 

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់