adverise with khmeread Feature image

គេង​អត់​ឆ្អែត​ងាយ​កើត​ជំងឺ​បាត់​ការចងចាំ​

    ​ភស្តុតាង​ច្រើនឡើងៗ​បានចង្អុលបង្ហាញ​ថា ការ​គេង​មិន​ឆ្អែត​អាចធ្វើឱ្យ​ខួរក្បាល​ងាយ​កើត​ជំងឺ​បាត់​ការចងចាំ (Alzheimer's)​។

​    ​លោក Jeffrey Iliff អ្នកវិទ្យាសាស្ត្រ​ផ្នែក​ខួរក្បាល​នៅ​សាកលវិទ្យាល័យ Oregon Health & Science University (OHSU) ក្នុងប្រទេស​ប៉ូឡូញ​បាន​មានប្រសាសន៍ថា "​ការប្រែប្រួល​ក្នុង​ទម្លាប់​គេង​អាច​នឹង​បង្កើត​ដំណាក់កាល​មួយ​ឆ្ពោះទៅរក​ជំងឺរ​ង្វេ​ង​"​។

​    ​លោក Iliff បាន​បកស្រាយ​ថា ខួរក្បាល​បាន​សម្អាត​ជាតិពុល​នានា​ដែល​ផ្សាភ្ជាប់​ទៅនឹង​ជំងឺ​បាត់បង់​ការចងចាំ អំឡុងពេល​គេង​។ ហើយ​តាម​ការស្រាវជ្រាវ រាល់​សត្វ​ដែល​ដេក​ពុំបាន​គ្រប់គ្រាន់ ជាតិពុល​ទាំងនោះ​បាន​ពូន​ផ្តុំ​ច្រើនឡើងៗ និង​បាន​បំផ្លាញ​ខួរក្បាល​។

​    ​លោក Iliff និង​អ្នកវិទ្យាសាស្ត្រ​ផ្សេងទៀត​នៅ​សាកលវិទ្យាល័យ OHSU ជិត​បើក​ការសិក្សា​ស្រាវជ្រាវ​ទៅលើ​ក្រុមមនុស្ស​ហើយ ដែល​វា​អាច​នឹង​ជួយ​បញ្ជាក់​អំពី​ទំនាក់ទំនង​រវាង​បញ្ហា​នៃ​ការ​គេង​មិន​គ្រប់គ្រាន់ និង ជំងឺ​បាត់​ការចងចាំ​ចំពោះ​មនុស្ស​។

​    ​គេ​ប្រាកដប្រជា​រាប់​ទសវត្សរ៍​មកហើយ​ថា​ច្បាស់​ជាមាន​ទំនាក់ទំនង​មួយចំនួន​រវាង​ជំងឺ​បាត់​ការចងចាំ និង​ការ​គេង​មិន​គ្រប់គ្រាន់​។ វិបល្លាស​នៃ​ការ​គេង​គឺជា​រឿង​ដែល​កើតឡើង​ទូទៅ​បំផុត​ចំពោះ​អ្នកជំងឺ​បាត់បង់​ការចងចាំ​៕

adverise with khmeread
ប្រភព៖ npr.org

មតិយោបល់