adverise with khmeread 1

ស្ត្រី​ម្នាក់នេះ​សងសឹក​សង្សារ​ចាស់ ច្រឡំ​ដុត​ឡាន​គេ​

    ​បើ​យោងតាម​មន្ត្រីប៉ូលិស​បានឱ្យដឹងថា ស្ត្រី​ម្នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​បាន​ដុត​ឡាន​មួយគ្រឿង​ដែល​នាង​ស្មានថា​ជា​កម្មសិទ្ធិ​របស់​អតីត​មិត្ត​ប្រុស​របស់​នាង​។​

​    ​ជន​ល្មើ​ល​ឈ្មោះ Carmen Chamblee វ័យ ១៩ ឆ្នាំ ត្រូវបាន​ចាប់ខ្លួន​ក្នុង​ទីក្រុង Clearwater នៅឯ​រដ្ឋ Florida កាលពី​ថ្ងៃទី ០៣ ខែកញ្ញា​នេះ ហើយ​ត្រូវបាន​ចោទប្រកាន់​ពីបទ​បង្ក​អគ្គិភ័យ​កម្រិត​ទី​ពីរ​។​

​    ​ម្ចាស់​ឡាន Honda ពណ៌​ស ឈ្មោះ Thomas Jennings បាន​និយាយថា គាត់​មិន​ស្គាល់​នារី​រូបនេះ​ពីមុន​ឡើយ​។ 

​    ​នៅក្នុង​វីដេអូ​ខាងក្រោម​នេះ គេ​ឃើញ​ជនល្មើស​វ័យ​ជំទង់​ខាងលើ​បាន​បង្កាត់ភ្លើង​ឱ្យ​ឆេះ​ខ្លាំង​មុននឹង​ដើរចេញ​។ ក្រុម​ស៊ើបអង្កេត​បាន​រកឃើញថា ក្រណាត់​មួយ​ត្រូវបាន​ដុត​ឆេះ និង​ដាក់ចូល​គូថ​ឡាន​។​

​    ​ជនល្មើស​ខាងលើ​ត្រូវបាន​ប្រះ​ឃើញ​ដោយ​ប៉ូលិស​ក្នុង​តំបន់​ម្នាក់ ហើយ​ត្រូវបាន​បញ្ជូនទៅ​មន្ទីរឃុំឃាំង​។​

​    ​លោក Jennings បាន​និយាយថា មិត្ត​រួម​បន្ទប់​របស់គាត់​ជា​អ្នកឃើញ​ភ្លើង​កំពុង​ឆេះ​នៅក្នុង​ឡាន​របស់គាត់​។ គាត់​បាន​ប្រាប់​វេ​ប​សាយ ABC News ថា "​គាត់​បាន​រត់​ចូល​ផ្ទះ​ហើយ​ប្រាប់ថា ឡាន​របស់ខ្ញុំ​កំពុង​ឆេះ​។ យើង​បាន​រត់ចេញ​ក្រៅ​។ នៅពេលនោះ គាត់​មានទឹក​មួយ​ឆ្នាំង​ប៉ុណ្ណោះ​ដើម្បី​ពន្លត់ភ្លើង​។ ប៉ុន្តែ​ភ្លើង​ឆេះ​ខ្លាំងណាស់​"៕

ប្រភព៖ independent

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់