1

Cristiano Ronaldo មិន​ត្រឹម​ប្រសព្វ​លើ​វាលស្មៅ​ទេ តែ​ក៏​ជា​ទស្សនៈវិទូ​ដ៏​អស្ចារ្យ​ផងដែរ​! នេះ​ជា​សម្រង់​សម្តី​ទាំង ១០ របស់ Ronaldo

    ​កីឡាករ Cristiano Ronaldo ជា​វីរបុរស​បាល់ទាត់​មួយរូប​ដែល​បាន​ឆ្លងកាត់​ការលំបាក​នៅក្នុង​ជីវិត​ជាច្រើន​។ សមត្ថភាព​របស់គាត់​មិនមែន​ព្រះ​ជា​ម្ចាស់​ប្រទាន​ឱ្យ​នោះទេ ប៉ុន្តែ​វា​បានមកពី​ការព្យាយាម​មិនចេះ​ត្អូញត្អែរ​របស់គាត់​។ ជីវិត​របស់គាត់​ក៏​ពោរពេញ​ទៅដោយ​រសជាតិ​ល្វីង​ជូរចត់ ផ្អែមល្ហែម​ដែរ​។ ឆ្លងកាត់​បទពិសោធន៍​ជីវិត​របស់គាត់ Ronaldo បាន​បង្រៀន​មេរៀន​ជីវិត​សំខាន់​ដល់​មនុស្ស​ជាច្រើន​។ គាត់​មិនដែល​ចុះចាញ់ ហើយ​មិន​ត្រឹមតែ​ក្លាយជា​កីឡាករ​កំពូល​ប្រចាំ​ក្លឹប​របស់គាត់​នោះទេ ប៉ុន្តែ​ក៏​នៅលើ​ពិភពលោក​នេះដែរ​។​

​    ​ដូច្នេះ ខាងក្រោម​នេះ​ជា​ពាក្យសម្តី​លើកទឹកចិត្ត​ដ៏​មានន័យ​របស់ Cristiano Ronaldo ដែល​រូបគាត់​បាន​ឆ្លងកាត់​ដោយផ្ទាល់​!!!

​    ​១. ក្តី​ស្រឡាញ់​របស់​អ្នក​ធ្វើឱ្យ​ខ្ញុំ​រឹងប៉ឹង ការ​ស្អប់​របស់​អ្នក​ធ្វើឱ្យ​ខ្ញុំ​មិន​បោះបង់​ការប្រឹងប្រែង​។ 

​    ​២. ប្រហែលជា​ពួកគេ​ស្អប់​ខ្ញុំ ដោយសារតែ​ខ្ញុំ​ល្អ​ពេក​។​

​    ​៣. សុបិន​មិនមែនជា​អ្វីដែល​អ្នកមើល​ឃើញ​ពេល​កំពុង​ដេក​ទេ សុបិន​ជា​អ្វី​ដេ​ល​មិន​ទុកឱ្យ​អ្នក​ដេកលក់​។​

​    ​៤. ប្រសិនបើ​យើង​មិន​អាចជួយ​គ្រួសារ​ខ្លួនឯងបាន តើ​យើង​នឹង​ជួយ​នរណា​បាន​ទៅ​?

​    ​៥. ខ្ញុំ​ក៏មាន​ចំណុចខ្សោយ​ដែរ ប៉ុន្តែ​ខ្ញុំ​ជា​កីឡាករ​អាជីព​ដែល​មិន​ចង់​ចាញ់​។​

​    ​៦. ខ្ញុំ​មិនដែល​ព្យាយាម​លាក់បាំង​ការពិត​ដែលថា គោលដៅ​របស់ខ្ញុំ​គឺ​ក្លាយជា​កីឡាករ​អស្ចារ្យ​ឡើយ​។​

​    ​៧. ប្រសិនបើ​អ្នក​គិតថា អ្នក​ល្អឥតខ្ចោះ​ហើយ អ៊ីចឹង អ្នកនឹង​មិនដែល​ល្អឥតខ្ចោះ​នោ​ទេ​។​

​    ​៩. ហេតុ​អី​ត្រូវ​និយាយ​កុហក​? ខ្ញុំ​មិន​ធ្វើជា​មនុស្ស​លាក់ពុត និង​និយាយ​អ្វីដែល​ផ្ទុយ​ពី​ការគិត​របស់ខ្ញុំ ដូច​មនុស្ស​ផ្សេងទៀត​បានធ្វើ​នោះទេ​។​

​    ​១០. ខ្ញុំ​មិនដែល​សន្យា​អ្វី​ទាំងអស់​។ ខ្ញុំ​មិន​សន្យា​អ្វី​ទាំងអស់​ចំពោះ​ម្តាយ​របស់ខ្ញុំ​។ ខ្ញុំ​មិន​សន្យា​អ្វី​ទាំងអស់​ចំពោះ​អ្នកគាំទ្រ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់