ចិនបង្កើតក្រុមហ៊ុន "អ្នកប្រមាញ់សហាយស្មន់" ក្នុងពេលករណីវាយតប់រឿងផិតក្បត់កើនឡើងគួរឱ្យកត់សម្គាល់

    កុំខឹងខ្លាំងពេកអី ទុកឱ្យមនុស្សលូកថ្លើមចុះចាញ់តាមសម្រួលទៅ។ នៅពេលលោកស្រី វ៉ាងដឹងថាប្តីគាត់បានលួចផិតក្បត់គាត់អស់ជាច្រើនឆ្នាំ គាត់បានតេហៅក្រុម "អ្នកប្រមាញ់សហាយស្មន់" របស់ចិនពោរពេញដោយជំនាញមកចាប់សហាយស្មន់នោះតែម្តង។ 

    ជាជាងលែងលះគ្នា ដែលអាចប៉ះពាល់ដល់មុខមាត់ក្នុងសង្គម និងហិរញ្ញវត្ថុរបស់ខ្លួន លោកស្រីវ៉ាងបានជួលអ្នកជំនាញម្នាក់ឱ្យបញ្ចុះបញ្ចូលស្តី្រលួចប្តីគាត់ឱ្យបញ្ចប់ស្នេហាផិតក្បត់នោះតាមសម្រួលតែម្តង។

     រឿងផិតក្បត់លួចលាក់នោះកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែនៅពេលគ្រាន់តែតេហៅអ្នកប្រមាញ់សហាយស្មន់មកចាត់ការភ្លាម ស្នេហាលួចលាក់នោះបានបញ្ចប់ក្នុងពេលតែ ២ ខែប៉ុណ្ណោះ។ 

    លោកស្រីវ៉ាងបានបង់ថ្លៃសេវាពី ៤០០.០០០ ទៅ ៥០០.០០០ យ័ន (៦០.០០០-៧៥.០០០ ដុល្លារ) សម្រាប់អ្នកប្រមាញ់។ 

    ក្រុមហ៊ុន Weiqing គឺជាក្រុមហ៊ុនផ្តល់សេវាអ្នកប្រមាញ់សហាយស្មន់ ដែលមានការិយាល័យ ៥៩ ទីតាំងទូទាំងប្រទេសចិន និងផ្តល់សេវាណែនាំនិងបង្រៀនផ្នែកច្បាប់ដោយឥតគិតថ្លៃ។ លោក ស៊ូ ស៊ីន ស្ថាបនិកក្រុមហ៊ុននិយាយថា គាត់មានបុគ្គលិកជំនាញខាងប្រមាញ់សហាយស្មន់ចំនួន ៣០០ នាក់ពោរពេញដោយទេពកោសល្យ។ 

    លោកស៊ូស៊ីននិយាយប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា "គោលដៅរបស់ខ្ញុំគឺទប់ស្កាត់ការលែងលះ។ រៀងរាល់ឆ្នាំយើងបានសង្គ្រោះប្តីប្រពន្ធចំនួនប្រហែល ៥.០០០ គូ"៕ 

ប្រភព៖ បាងកកប៉ុស្តិ៍

0 adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់