adverise with khmeread 1

ក្រុម​សន្តិសុខវាយជនរងគ្រោះដូចសត្វ ហើយប្រាប់អ្នកសាររព័ត៌មាន "ពួកគេមក​បង្ករឿង​ជា​ញឹកញាប់"

    ភ្នំ​ពេ​ញ ៖ ​យុវជន​២​នាក់​បាន​យក ម៉ូតូ​មក​ផ្ញើរ​នៅ​ផ្សារ​ត្រូវ​ក្រុម​សន្តិសុខ​ដេញ​វាយ​ផ្អើល​ កាល​វេលា​ម៉ោង​១២ និង១០​នាទី​ ថ្ងៃទី​៩ ​ខែកញ្ញា ​ឆ្នាំ​២០១៦ ​នៅ​ចំណុច​ផ្សារ​ឯករាជ១ ភូមិ​ត្រពាំង​ថ្លឹង​ សង្កាត់​ចោមចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

    ប៉ូលិសនិយាយថា ជនរងគ្រោះ​មាន​គ្នា​២​នាក់​ដោយ​មិន​ស្គាល់​អត្តសញ្ញាណ​ដោយ​រត់​បាត់អស់​។ ជនបង្ក​មួយក្រុម​ជា​សន្តិសុខ​យាម​ម៉ូតូ​នៅ​ផ្សារ​ខាងលើ​ដែល​មិន​ស្គាល់​អត្តសញ្ញាណ​នឹង​មុខមាត់​ច្បាស់​។ 

    តាម​ប្រភព​ពត៌មាន​ពី​ភាគី​ជនរងគ្រោះ​បាន​និយាយថា​មុនពេល​កើត​ពួកគាត់​ទាំង​២​នាក់​បាន​ទៅយក​ម៉ូតូ​ដែល​ផ្ញើរ​ក្នុង​ផ្សារ ដោយឱ្យ​ម្នាក់​ទៅយក​ម៉ូតូ​ហើយ​ម្នាក់ទៀត​កំពង់និយាយ​ទូរស័ព្ទ ស្រាប់​តែមាន​សន្តិសុខ​៣​នាក់មក​ដេញ​វាយ​គាត់​បណ្តាលឱ្យ​ភ័យ​រត់​ជ្រុះ​ទូរស័ព្ទ​មួយគ្រឿង​ម៉ាក​សាំ​សុង​ ហើយ​បន្ទាប់មក​សន្តិសុខ​ទាំង​៣​នាក់​បាន​រត់គិចខ្លួន​បាត់​។ 

    តាម​ប្រភព​ដដែល​បាន​បន្តទៀតថា​ទូរស័ព្ទ​របស់គាត់​ដែល​ធ្លាក់​ត្រូវ​ក្រុម​សន្តិសុខ​យកទៅ​បាត់​ ហើយ​បន្ទាប់មក​ទើប​សមត្ថកិច្ច​បានមក​ដល់​កន្លែងកើតហេតុ​ហើយ​បាន​សួ​នាំ​ទៅលើ​ករណី​ខាងលើ​ដោយ​ភាគី​រងគ្រោះ​បាន​និយាយ​នៅ​ពាក​ដដែលៗ​ថា ​ក្រុម​សន្តិសុខ​ដេញ​វាយយក​ទូរស័ព្ទ​រូបគាត់​។
 
    ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​ដក​កម្លាំង​ចេញ​បាន​បន្តិច ភាគី​ខាង​ក្រុម​សន្តិសុខ​ជាច្រើន​នាក់​បាន​ដេញ​វាយ ជនរងគ្រោះ​ទាំង​២​នាក់​ដូច​សត្វ​ហើយ​ប្រាប់​អ្នកសារព័ត៌មាន​ថា យុវជន​ទាំង​២​នាក់​ខាងលើ​ "ច្រើន​មក​បង្ករឿង​ជា​ញឹកញាប់​" ហើយ​មិនមាន​យក​ម៉ូតូ​មក​ផ្ញើ​នៅទីនេះ​ឡើយ​៕​

 

adverise with khmeread

មតិយោបល់