14285228 1114660991954108 1590073595 o

រថយន្ត​តាក់ស៊ី​បុក​នាក់​រត់​ម៉ូតូឌុប​រងរបួស​ស្រាល ទារ​សំណង​ចំនួន៣០០ដុល្លារ

    ​ភ្នំពេញ ៖ រថយន្ត​តាក់ស៊ី​មួយគ្រឿង​បើក​បទ​ត្រឡប់ក្រោយ​មិនបាន​មើល ជ្រុល​ទៅបុក​នាក់​រត់​ម៉ូតូឌុប​ម្នាក់​បណ្តាលឱ្យ​ដួលសន្លប់​រងរបួស​ស្រាលកាល​វេលា​ម៉ោង​១០ និង៤០​នាទី​ថ្ងៃ​ទ​៨​ ខែកញ្ញា ​ឆ្នាំ​២០១៦ ​តាម​បណ្តោយ​ផ្លូវ​សហព័ន្ធរុស្ស៊ី​ភូមិ​ប្រ​ប្រក់​ខាងជើង​ សង្កាត់​កា​កាប​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​។ 

​    ​ប៉ូលិសនិយាយថា ជនរងគ្រោះ​មិនបាន​ស្គាល់​អត្តសញ្ញាណ​ជិះ​ម៉ូតូ​ម៉ាក​សង់​កូរ៉េ ពណ៌​ក្រហម មិនមាន​ស្លាក​លេខ​បើកបរ​ពីរ​កើ​តទៅ​លិច​។ តាមប្រភព​ពត៌មាន​ពី​កន្លែងកើតហេតុ​បាន​និយាយថា​ មុនពេល​កើតហេតុ​គេ​ឃើញ​រថយន្ត​បង្ក​បើកបរ​ពី​លិចទៅ​កើត​ហើយ​បើក​ឆ្លងផ្លូវ​គោលបំណងត្រឡប់ក្រោយ។

    ​លុះ​ពេលកំពុង​ឆ្លង​ក៏មាន​ម៉ូតូ​មួយគ្រឿង​ម៉ាក​សង់​កូរ៉េ​ ដែលជា​ម៉ូតូ​រងគ្រោះ​បើក​មក​​ទឹម​(ពាក់កណ្ដាលរថយន្ត)នឹង​រថយន្ត​ខាងលើ​ ហើយ​រថយន្តបួង​ចង្កូត​មិន​ផុត​បាន​បុក​ម៉ូតូ​ចំ​ផ្នែក​ខាងមុខ​បណ្តាលឱ្យ​ដួលសន្លប់​ស្តូកស្តឹង​មួយសន្ទុះ​បន្ទាប់មក​ដឹងខ្លួន​ជាធម្មតា(​រងរបួស​ស្រាល)​។ 

    ​រថយន្ត​បង្ក​ម៉ាក ហាយ​ឡេ​ន​ន័​រ ពណ៌​លឿង​ពាក់​ស្លាក​លេខ​ភ្នំពេញ ​2AJ.1276 ​ជា​រថយន្ត​តាក់ស៊ី "ឆ​យ"​ បើកបរ​ក្នុងទិសដៅ​ពី​លិចទៅ​កើតហើយ​បើក​បទ​ឆ្វេង​ត្រឡប់ក្រោយ​។ 

​    ​តាម​ប្រភព​ដដែល​បាន​បន្តទៀតថា​ ខ​ណៈពេលដែល​ដឹងខ្លួន​ពីស​ន្លា​ប់​ជនរងគ្រោះ​បាន​ទៅ​ហៅ​ប្រពន្ធ​មកជួយ​ដោះស្រាយ​ក្នុងករណី​ខាងលើ​។ 

​    ​ក្រោយពេល​កើតហេតុ​ភាគី​ខាង​រថយន្ត​បង្ក​សុំ​សម្រួល​នៅ​កន្លែងកើតហេតុ​ ដោយ​ភាគី​រងគ្រោះ​ទាមទារ​សំណង​ចំនួន៣០០ដុល្លារ ​ហើយ​បានសុំសម្រួល​បញ្ចា​ប់​ចំនួន១០០ដុល្លារនៅ​កន្លែ​ង​​កើតហេតុដើម្បីបញ្ចប់រឿង៕​

 

មតិយោបល់