adverise with khmeread 1

Depay ត្រូវគេ​ប្រទះឃើញ​យក​ឡាន Rolls Royce ដឹក Paul Pogba ចូល​ហាង​ចិន មុន​ជំនួប​ដ៏​ធំ​នៅ​ថ្ងៃ​សៅរ៍​ជាមួយ Man City

​    ​ខណៈដែល Paul Pogba សម្លឹងមើល​ការបង្កើត​ការស្វែងយល់​ចិត្តថ្លើម​មួយ​ជាមួយ​មិត្ត​រួម​ក្រុម​ថ្មី​របស់គាត់​នៅលើ​ទីលាន មើលទៅ​មិត្តភាព​របស់គាត់ និង Memphis Depay ហាក់​រីក​ស្គុះស្គាយ​សម្បើម​ហួសការ​ស្មាន​។​

​    ​តារាបាល់ទាត់​អន្តរជាតិ​បារាំង​រូបនេះ​ត្រូវបាន Depay មក​ជូន​ដំណើរ​ពី​សណ្ឋាគារ Lowry Hotel និង​បានធ្វើ​ដំណើរ​ទៅកាន់​ភោជនីយដ្ឋាន​ដើម្បី​ទទួល​អាហារ​ពេល​ល្ងាច​នៅក្នុង​រថយន្ត​ម៉ាក Rolls Royce Wraith មួយគ្រឿង​ដែលមាន​តម្លៃ ២៥០.០០០​ផោន​។​

​    ​ដៃគូរ​របស់​ក្រុម​បិសាច​ក្រហម Manchester United ទាំងពីរ​បន្ទាប់មក​បាន​ចេញដំណើរ​ទៅកាន់​ភោជនីយដ្ឋាន Tattu ដែលមាន​បម្រើ​ម្ហូប​ចិន​បែប​សម័យ​ទំនើប​៕

ប្រភព៖ DailyMail

adverise with khmeread

មតិយោបល់