adverise with khmeread 1

ឃាត់ខ្លួនយុវជនម្នាក់ និងដកហូតអាវុធ​កែច្នៃ​ រួមទាំងវត្ថុតាងផ្សេងៗទៀតក្នុងករណីបង្ក្រាបគ្រឿងញៀន

    កណ្ដាល ៖​ បង្ក្រាប​ករណីជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន នៅ​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ២០១៦ កាលពីវេលា​ម៉ោង​១៥​ និង​៣០​នាទី ចំណុច​ក្នុង​វត្ត​ភូមិ​ប្រប​វត្ត ​ឃុំ​ព្រៃ​ពួច ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    ប៉ូលិសនិយាយថា ជនសង្ស័យឈ្មោះ មឿ​ន មករា ភេទ​ប្រុស ​អាយុ១៦​ឆ្នាំ ជនជាតិខ្មែរ មុខរបរ​មិន​ពិត​ រស់នៅ​ភូមិ​ប្រប​វត្ត​ ឃុំ​ព្រៃ​ពួច​ ស្រុក​អង្គស្នួល ខេត្តកណ្តាល។​

    វត្ថុតាង​ដែលប៉ូលិសចាប់យក​រួមមាន​៖ ១.ថ្នាំ​ម្សៅ​ពណ៌​សរ​ថ្លា​សង្ស័យថា​សារធាតុ​ញៀន (០១​កញ្ចប់​មធ្យម​)​ម៉ា​ទឹកកក​, ២.ជញ្ជីង​ថ្លឹ​ក​ចំនួន​០១​,  ៣.​ទូរ​ស័ព្ទ អិន​ចុច​ពិល​០១​គ្រឿង, ៤.អាវុធ​ច្នៃ​បាញ់​គ្រាប់កង់​ចំនួន​០១​ដើម, ៥.ដាវ​ឆ្នៃ​០១​ដើម ​និង​ថង់​សម្រាប់​វេ​ខ្ចប់​ឧបករណ៍ប្រើប្រាស់​មួយចំនួន​។​

    ប៉ូលិសបន្តថា នៅវេលា​ម៉ោង​ខាងលើ​កម្លាំង​អធិការនគរបាល​ស្រុក ផ្នែក​ជំនាញ​បានទទួល​ព័ត៌មាន​ពី​កម្លាំង​មូលដ្ឋាន​ថា​ មានមុខ​សញ្ញា​កំពុងតែ​ជួញដូរ​ថ្នាំញៀន​នៅ​ចំណុច​ខាងលើ ទើប​កម្លាំង​បានចុះទៅ​ធ្វើការ​ឃាត់ខ្លួន​មុខសញ្ញា​បាន​ម្នាក់ រួមនឹងថ្នាំញៀន​០២​កញ្ចប់ ​(​មធ្យម​០១​កញ្ចប់ ​តូច​០១​កញ្ចប់​)។​

    បន្ទាប់ពី​សុំ​គោលការណ៍​ឯ​ឧត្ដមស្នងការ ស្នងការរង​ទទួល​ផែន ​និង​មានការ​ឯកភាព​ពី​លោក​ព្រះរាជអាជ្ញា ខេត្តកណ្ដាល​នៅ​គោលដៅ​ទី​១​ នៅ​ម៉ោង​១៦ និង០៥​នាទី​កម្លាំង​អធិការ​ដ្នា​ន​នគរបាល​ស្រុក ដែលមាន​ការចូលរួម​ពី​ប៉ុស្តិ៍​ព្រៃ​ពួច​មេភូមិ មេឃុំ ធ្វើការ​ឆែក​រកឃើញ​ថង់​សម្រាប់​វេច​ខ្ចប់​និង​ឧបករណ៍ប្រើប្រាស់​មួយចំនួន។​

    គោលដៅ​ទី​២​ឆែកឆេរ​វេលា​ម៉ោង​១៧ និង១០​នាទី​លំនៅដ្ឋាន ឈ្មោះ ​ឆន ឆៃ​ឡែ​ត ភេទ​ស្រី​ អាយុ​២៨​ឆ្នាំ​មុខរបរ​កម្មករ រោង​នៅ​ភូមិក​ណ្ដោ​ស​ ឃុំ​លំហាច​ ស្រុក​អង្គស្នួល​ ខេត្តកណ្ដាល​។​ឆែក​​​រកឃើញ​អាវុធ​ច្នៃ​បាញ់​គ្រាប់កង់​១​ដើម ដាវ​ឆ្នៃ​១​ដើម​ និង​ថង់​សម្រាប់​វេច​ខ្ចប់​មួយចំនួន។​

    បច្ចុប្បន្ន​ជនសង្ស័យ​ត្រូវបាន​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​ដើម្បី​បន្ត​នីតិវិធី​ច្បាប់​៕​

adverise with khmeread

មតិយោបល់