adverise with khmeread 1

Steven Gerrard ប្រាប់​អ្នកគាំទ្រ​វ័យក្មេង​របស់ LA Galaxy "​កុំទៅ Leicester City ព្រោះ​ពួកគេ​ជា​ក្រុម​អត់​បានការ​"

​    ​Steven Gerrard មានការ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង​ចំពោះ​ប្រិយមិត្ត​វ័យក្មេង​ក្រុម LA Galaxy ម្នាក់​បាន​ប្រាប់​គាត់​ថា គាត់​ចង់ទៅ​លេង​ឱ្យ​កញ្ជ្រោង Leicester City កាលពីពេល​ថ្មីៗ​នេះ​។​

​    ​អតីត​វីរបុរស​ក្រុម​ហង្ស​ក្រហម Liverpool វ័យ ៣៦​ឆ្នាំ​រូបនេះ បាន​នាំ​អ្នកគាំទ្រ​របស់ខ្លួន​ជិះ​រថយន្ត​ជុំវិញ​ទីក្រុង ជាមួយ​ក្មេងប្រុស​តូច​នោះ​និយាយ​គ្នា​លេង​ជាមួយ​គាត់​ជាច្រើន​ប្រធានបទ​មាន​ចាប់ពី​កីឡាករ​ចូលចិត្ត​រហូតដល់​ថា​តើ​កីឡាករ Landon Donovan គួរ​ចូលនិវត្តន៍​ឬក៏​អត់​ទៀតផង​។​

​    ​ក្នុង​វីដេអូ​មួយ​នេះ​បង្ហាញថា និមិត្តរូប​របស់ Gerrard គឺជា Zinedine Zidane ពេលដែល​គាត់​នៅ​វ័យក្មេង ហើយ​គាត់​ចង់ឃើញ​កីឡាករ​អាមេរិក​រូបនោះ (Donovan) ក្លាយជា​វីរបុរស​នៅ​ទឹកដី​សហរដ្ឋអាមេរិក​ពេល​ចូលនិវត្តន៍ ដូច្នេះហើយ​ទើប​គាត់​មិន​ដណ្តើមយក​កន្លែង​របស់​គាត់​នៅក្នុង​ក្រុម Galaxy​។​

​    ​ទោះជា​យ៉ាងណាក្តី បំណងប្រាថ្នា​របស់​អ្នក​សម្ភាសន៍​របស់គាត់ (​ក្មេង​តូច​) គឺ​ចង់​លេង​ឱ្យ​ក្រុម​កញ្ជ្រោង ពេលដែល​គាត់​ធំ​ឡើង​ដែល​វា​បាន​បង្កឱ្យមាន​ភាព​ភ្ញាក់ផ្អើល​ជាខ្លាំង​ជាទីបំផុត​សម្រាប់​អតីត​ប្រធាន​ក្រុម​ជម្រើសជាតិ​អង់គ្លេស​រូបនេះ​។​

​    ​ដោយ​ប្រកាសថា "​ពួកគេ​ជា​ក្រុម​អត់​បានការ​!" ខ្សែបម្រើ​រូបនេះ​មិន​ជឿ​នោះឡើយ​ថា​ក្មេង​តូច​រូបនោះ​មិន​ចង់​លេង​ឱ្យ Liverpool ឬ​យ៉ាងហោចណាស់​ក្លឹប​មួយ​ក្នុងចំណោម​ក្លឹប​យក្ស​នៅ La Liga ដូចជា Barcelona និង Real Madrid ។​

​    ​Leicester ចាប់ផ្តើម​លេចមុខ​មាត់​លើ​វេទិកា​បាល់ទាត់​ពិភពលោក អំឡុង​ការលើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់​ពួកគេ​កាលពី​រដូវ​កាល​មុន​៕

 

adverise with khmeread

មតិយោបល់