adverise with khmeread 2

លោក Weir Sukollawat Kanarot សម្តែង​រឿង​ថ្មី​នេះ​អៀន​មិន​ស្ទើរ​ទេ​

    លោក Weir Sukollawat Kanarot តារាភាពយន្ត​ភាគ​ប្រចាំ​ទូរទស្សន៍ប៉ុស្តិ៍​លេខ​៧​ថៃ​បាន​សម្តែង​រឿង​ថ្មី​ដែលមាន​ចំណងជើង​ថា​"​ព្យុះ​ស្នេហ៍​អ្នកលេង​"​។​
    សម្រាប់​រឿង​ភាគ​ថ្មី​នេះ​លោក​ដើរតួ​ជា អ្នកលេង​កាប់​ចាក់​ឈ្មោះ Jao Por Sayumphu ដែល​បាន​លង់​ស្នេហ៍​និង​ក្មេងស្រី​ឈ្មោះ Kwang (​នាង Preaw Tasaneeya)​។​
    កុន​ភាគ​នេះ​ចាប់ផ្តើម​បញ្ចាំង​តាំងពី​ថ្ងៃទី​១៧ ខែធ្នូ​ឆ្នាំ​២០១៥ រហូតមកដល់​សប្តាហ៍​ទី​១​នៃ​មករា​នេះ​ទើបតែ​បាន​៥​ភាគ​ប៉ុណ្ណោះ ។​
    គេ​សង្កេតឃើញ​លោក​Weir Sukollawat Kanarot សម្តែង​នៅ​ភាគ​ទី​៥​នេះ​ធ្វើ​ឲ្យ​លោក​អៀន​ផង​និង​ចំណេញ​ផង ព្រោះ​មាន​ស្រីៗ​ស្លៀកពាក់​លេច​លើ​លេច​ក្រោម បញ្ចេញ​សាច់​សខ្ចី​នៅ​កៀកកើយ​ទាំង​ឆ្វេង​ទាំង​ស្តាំ​មុខក្រោយ តារា​ប្រុស​មួយណា​ក៏​ចង់​សម្តែង​ដែរ​៕​

adverise with khmeread

មតិយោបល់