adverise with khmeread 1

Real Madrid និង Atletico Madrid ចាញ់​បណ្តឹងឧទ្ធរណ៍​ទាក់ទិន​បម្រាម​ទិញដូរ​កីឡាករ​

​    ​Real Madrid និង Atletico Madrid បាន​ចាញ់​បណ្ដឹងឧទ្ធរណ៍​របស់​ពួកគេ​ប្រឆាំង​ទៅលើ​ការផ្អាក​មិនឱ្យ​ចូលក្នុង​ទីផ្សារ​ដោះដូរ​កីឡាករ​រយៈពេល​មួយឆ្នាំ ដោយ​សហព័ន្ធ​បាល់ទាត់​ពិភពលោក FIFA សម្រាប់​ទោស​បំពាន​ទៅលើ​ច្បាប់​ការពារ​កីឡាករ​យុវជន​មិនទាន់​គ្រប់​អាយុ​។​

​    ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ គណៈកម្មាធិការ​បណ្តឹង​ឧទ្ធរណ៍​របស់ FIFA បាន​ច្រានចោល​ការអះអាង​ការពារ​ខ្លួន​របស់​ក្លឹប​ទាំងពីរ បន្ទាប់ពី​ដាក់ទណ្ឌកម្ម​ទៅលើ​សិទ្ធិ​ដោះដូរ​កីឡាករ​លើ​ក្លឹប​ទាំងពីរ​រហូតដល់​ខែមករា​ឆ្នាំក្រោយ​។​

​    ​បម្រាម​នេះ​ក្រោយមក​ត្រូវបាន​ពន្យារពេល​ឱ្យ​ដើម្បី​រង់ចាំ​មើល​សាលក្រម​របស់​សាលាឧទ្ធរណ៍​។​

​    ​ឥឡូវ​ក្លឹប​ទាំងពីរ​នឹងមិន​អាច​ទិញដូរ​កីឡាករ​បានទេ​រហូតដល់​ខែមករា ២០១៨​។ Real Madrid រង​ការផាកពិន័យ ២៨០.០០០ ផោន រីឯ Atletico Madrid រង​ការផាកពិន័យ ៧០០.០០០ ផោន​៕

adverise with khmeread
ប្រភព៖ DailyMail

មតិយោបល់