adverise with khmeread 2

រថយន្ត​ធុន​ធំ​បើក​បុក​ពីក្រោយកិន​ពីលើ​ហើយ​អូសម៉ូតូបណ្តាលឱ្យស្លាប់​ម្នាក់ និង​របួសធ្ងន់​ម្នាក់​(មានវីដេអូ)

​    ភ្នំពេញ​ ៖ ​បុរស​ម្នាក់​បាន​ស្លាប់​យ៉ា​អាណោចអាធ័ម​និង​ម្នាក់ទៀត​រងរបួស​ធ្ងន់​ធ្ង​រ ខ​ណៈ​ជន​​រងគ្រោះ​កំពុង​ជិះ​ម៉ូតូឌុប​គ្នា​ត្រូវ​រថយន្ត​កុង​ទី​ន័​រ​បុក​ពីក្រោយ ហេតុ​ការគ្រោះថ្នាក់​ចរាចរណ៍​ដ៏រ​ន្ធ​ត់​នេះ​បាន​កើតឡើង​នៅវេលា​ម៉ោង​១២​ ​និង​៣០​នាទី​រំលង​អា​ធ្រា​ត​ឈានចូល​ថ្ងៃទី​៩ ​ខែកញ្ញា​ ឆ្នាំ​២០១៦ ​តាម​បណ្ដោយ​ផ្លូវ​២៧១​កែង ​និង​ផ្លូវ​៤៣២​ស្ថិតក្នុង សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានី​ភ្នំពេញ​។​

​    យោងតាម​ប្រភព​ព័​ត៌​មាននៅ​កន្លែងកើតហេតុ​បានឱ្យដឹងថា ​មុនពេល​កើត​ជន​គ្រោះ​ជិះ​ម៉ូតូ​ម៉ាក សង់ប៊ិ​ច​ពណ៌​ខ្មៅ​ពាក​ស្លាក​លេខ​ភ្នំ​​ពេញ​១CJ៩៤៨៥​ជិះ ឌុប​គ្នា​តាម​បណ្ដោយ​ផ្លូវ​២៧១​ទិសដៅ​ពី​ត្បូង​ទៅ​ជើង​។

    លុះ​មកដល់​ចំនុច​កើត ហេតុ​ក៏ត្រូវ​រថយន្ត​កុង​ទី​ន័​រ​ដែល​បើកបរ​​ស្រប​ទិស​គ្នា​ដែរនោះ​ជ្រុល​មក​បុក​ពីក្រោយ​ឱ្យ​ដួល​ ហើយ​កិន​ពីលើ​ហើយ​អូស​បណ្ដាល​ឱ្យ​ជនរងគ្រោះ​ម្នាក់​បាន​ស្លាប់​ និង​ម្នាក់ទៀត​រងរបួស​​ធ្ងន់​ត្រូវបាន​រថយន្ត​សាមុយ​ដឹកយក​ទៅ​ព្យាបាល​នៅ​គ្លី​និ​ច​ឯកជន​។​

    ចំ​ណែ​ក​រថយន្ត​បង្ក​ពេល​បុក​ហើយ ក៏​បន្ត​បើក​រត់គេច​រហូតដល់​ផ្លូវ​បុរី​កាំ​កូ ​សង្កាត់​ទួល​សង្កែ​ ខណ្ឌឫស្សីកែវ​ ដោយ​ឃើញ​មាន​អ្នក​ដេញតាម​ច្រើនពេក​តៃកុង ក ឈប់​រថយន្ត​ហើយ​បើកទ្វា​រត់គេចខ្លួន​បាត់​ស្រ​ម៉ោ​ល​។ រថយន្ត​បង្ក​ម៉ាកហ៊ី​យ៉ាន់​ដាយ​ពណ៌ស ​ពាក់​ស្លាក​លេខ កំពង់ចាម ៣A២៣២៤​។​

​    ប៉ូលិសនិយាយថា ជនរងគ្រោះ​ដែល​ស្លាប់​មានឈ្មោះ សាយ វាសនា អាយុ​២២​ឆ្នាំ​ មុខរបរ​នៅផ្ទះ​ស្រុកកំណើត​ភូមិ​វាល​ធំ ឃុំ​ត្រែងត្រយឹង ស្រុក​ភ្នំស្រួច ​ខេត្តកំពង់ស្ពឺ​។​ រីឯ​ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​មានឈ្មោះ ដែន ​អាយុប្រហែល​ម្ភៃ​ឆ្នាំ​។​

    ក្រោយពេល​កើតហេតុ ជនរងគ្រោះ​ដែល​រងរបួស​ធ្ងន់​ខាង​លើ​ត្រូវបាន​រថយន្ត​សង្គ្រោះបន្ទាន់​ដឹកបញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ភ្លាមៗ រីឯ​សាកសព​ជនរងគ្រោះ​ត្រូវបាន​សមត្ថកិច្ច​កំពុង​ស្វែងរក​សាច់​ញា​តិ ដើម្បី​យកទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី។

    ​ដោយឡែក​រថយន្ត​កុង​ទឺ​ន័​រ​ និង​ម៉ូតូ​ដែល​រង​ការខូចខាត​នោះ ត្រូវបាន​សមត្ថកិច្ច​ជំនាញ​ចុះមក​ធ្វើការ​វាស់វែង និង​ស្ទួ​ច​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ ដើម្បី​រង់ចាំ​ដោះស្រាយ​ទៅតាម​នីតិវិធី​ច្បាប់​៕​​

 

adverise with khmeread

មតិយោបល់