adverise with khmeread 380e279400000578 3779315 image a 31 1473324685062

ក្មេងប្រុស​ម្នាក់​ពាក់អាវ​សរសេរថា "​អា​មុខ​រឿង​មកដល់​ហើយ​" ចាប់វាយ​ឆ្មា ឆ្មា​វាយ​វិញ​!

    ​ក្មេងប្រុស​អាយុ ៥ ឆ្នាំ ត្រូវបាន​គេ​ថត​ជាប់​នៅ​កាមេរ៉ា​សុវត្ថិភាព​កំពុង​ព្យាយាម​ទាត់ និង​វាយ​ឆ្មា​របស់​អ្នកជិតខាង មុនពេល​បោះ​វា​ចូលក្នុង​ទៅ​សួន ប៉ុន្ដែ​ឈម​ចំណាត់ការ​របស់​ប៉ូលិស​ទេ ដោយ​អាយុ​មិន​គ្រប់​។​

​    ​វីដេអូ​នេះ CCTV បង្ហាញ​ក្មេងប្រុស​នោះ​ដូច​ជាមាន​បញ្ហា​ផ្លូវចិត្ត​និង​ពាក់​អាវយឺត​មួយ​សរសេរថា "​អា​មុខ​រឿង​មកដល់​ហើយ​" រួច​ចាប់​អូស​ឆ្មា​ឈ្មោះ Sky អាយុ ៦ ឆ្នាំ ដែលមាន​ម្ចាស់​ឈ្មោះ Neil Fisher នៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេស​។​

​    ​ប៉ុន្ដែ Sky ដ៏​ក្លា​ហា​នេះ​បាន​វាយបក​វិញ និង​ក្រញៅ​ក្មេងប្រុស​នោះ​ក្នុង​គោលបំណង​ការពារ​ខ្លួន​វា​ដែរ បន្ទាប់ពី​ត្រូវ​ក្មេងប្រុស​នោះ​វាយដំ​មកលើ​ខ្លួន​អស់ ៨ នាទី​៕

 

adverise with khmeread
ប្រភព៖ Daily Mail

អ្នកនឹងចូលចិត្ត

មតិយោបល់