ភ្នំពេញ ៖ កម្លាំងកងរាជអាវុធហត្ថបានបញ្ជូនក្រុមជួញដូរគ្រឿងញៀនមួយសម្បុកធំ៩នាក់បញ្ជូនទៅតុលាការនៅថ្ងៃនេះ។
លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបាននិយាយថា កាលពីម៉ោង៣ និង៤០នាទី រសៀលថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៦ ចំណុចផ្លូវរថភ្លើង ភូមិ១៤ សង្កាត់បឹងកក់២ ខណ្ឌទួលគោក អាវុធហត្ថដូនពេញសហការជាមួយគណៈបញ្ជាការឯកភាពខណ្ឌ និងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀនរាជធានី បង្ក្រាបនិងឃាត់ខ្លួនជនសង្ស័យពាក់ព័ន្ធករណីគ្រឿងញៀដោយឃាត់ខ្លួនចំនួន៩នាក់(ស្រី០២)៖ ១.ឈ្មោះ ព្រំ សេដ្ឋី ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបរមិនពិតប្រាកដ, ២.ឈ្មោះ កែវ យ៉ាង ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៣.ឈ្មោះ ជ្រិន សុវណ្ណារិទ្ធ ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៤.ឈ្មោះ ប៊ុត សារីម ភេទប្រុស អាយុ២៦ឆ្នាំ មុខរបរមិនពិតប្រាកដ, ៥.ឈ្មោះ ចែ ចិត្រា ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ, ៦.ឈ្មោះ ផល សុភ័ក្ត្រ ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៧.ឈ្មោះ ម៉េង ចាន់ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរមិនពិតប្រាកដ, ៨.ឈ្មោះ គឹម ផល្លា ភេទស្រី អាយុ៥៧ឆ្នាំ មុខរបរមិនពិតប្រាកដ(ជាម្ចាស់ផ្ទះ), និង៩.ឈ្មោះ សុខ រ៉ានី ភេទស្រី អាយុ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ។
ចំណែកវត្ថុតាងចាប់យកមាន៖ ក្រាមសថ្លា ចំនួន០៨ កញ្ចប់ (ធំល្មម០១), ជញ្ជីងសម្រាប់ថ្លឹង ចំនួន០១, ដែកកេះចំនួន០៤ សម្ភារៈសំរាប់សេពគ្រឿងញៀនមួយចំនួន។
លោក ថោង ពិសិដ្ឋ មេបញ្ជាការអាវុធហត្ថខណ្ឌដូនពេញបានបន្តថា បន្ទាប់ពីកម្លាំងជំនាញ ឮអាវុធខណ្ឌដូនពេញ បានស៊ើបដឹងយ៉ាងច្បាស់ពីទីតាំងលាក់ខ្លួនរបស់ក្រុមជនសង្ស័យជួញដូរគ្រឿងញៀនទាំងនោះកំពុងតែលាក់ខ្លួនពួនសម្ងំនៅក្នុងមូលដ្ឋានសង្កាត់បឹងកក់២ ខណ្ឌទួលគោកនោះទើបកម្លាំងខណ្ឌដូនពេញបានសហការជាមួយគណៈបញ្ជាកឯកភាពខណ្ឌបានចុះសហការជាមួយកម្លាំង អាវុធហត្ថទួលគោកនិងកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនរាជធានីចុះបង្ក្រាបជាក់ស្តែងឃាត់ខ្លួន០៩នាក់ក្នុងនោះស្រី០២នាក់ព្រមទាំងដកហូតវត្ថុតាងមានម្សៅក្រាមសថ្លាចំនួន០៨កញ្ចប់តូច និងឧបករណ៍ប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាង បានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន អាវុធហត្ថរាជធានីដើម្បីចាត់ការបន្ត ហើយបញ្ជូនទៅតុលាការនាថ្ងៃនេះ៕
