adverise with khmeread 1

​គ្រូបង្វឹក​ជម្រើសជាតិ​ជប៉ុន​កំពុង​រង​សម្ពាធ​ខ្លាំង ក្រោយ​ហាម​កីឡាករ​មិនឱ្យ​ញញឹម

​    ​ទីក្រុង​តូ​ក្យូ​៖ យោងតាម​របាយការណ៍​កាលពី​ថ្ងៃ​ព្រហស្បតិ៍​បានឱ្យដឹងថា គ្រូបង្វឹក​ក្រុម​ជម្រើសជាតិ​ជប៉ុន​ដែល​កំពុង​រង​សម្ពាធ​គឺ​លោក Vahid Halilhodzic ត្រូវបាន​គេ​ផ្តល់​ជំនួយការ​ម្នាក់​ឱ្យមក​ជួយ​ចរចា​គ្នា​ជាមួយ​កីឡាករ​បន្ទាប់ពី​មានការ​អះអាងថា គ្រូបង្វឹក​នេះ​ខ្វែងគំនិត​គ្នា​ជាមួយ​កីឡាករ​អំឡុង​បរាជ័យ​ក្នុង​យុទ្ធនា​ការប្រកួត​ជម្រុះ​បាល់ទាត់​លោក​ក្នុង​ទឹកដី​ខ្លួនឯង​។​

​    ​យោងតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​ជប៉ុន​បានឱ្យដឹងថា មានការ​កោះហៅ​គ្រូបង្វឹក​សញ្ជាតិ​បូ​ស្នី​រូបនេះ​បន្ទាប់ពី​បរាជ័យ ២-១ នៅក្នុង​ផ្ទះ​ដ៏​អាម៉ាស​ក្រោម​ថ្វី​ជើង​ក្រុម​អារ៉ាប់​រួម​អេ​មី​រ៉ា​ត ហើយ​លោក Halilhodzic បាន​ជួយ​សម្រាល​សម្ពាធ​ខ្លួនឯងបាន​តិចតួច​ប៉ុណ្ណោះ​បន្ទាប់ពី​ចប់​ការប្រកួត ដោយ​ហាមឃាត់​កីឡាករ​មិនឱ្យ​ញញឹម​។​

​    ​ទោះយ៉ាងណា ជ័យជម្នះ ២-០ ទៅលើ​ក្រុម​ថៃ​កាលពី​ថ្ងៃ​អង្គារ​បាន​ជួយ​បន្ថយ​ការព្រួយបារម្ភ​ពី​ការធ្លាក់​ចេញពី​ការ​ជម្រុះ​បាល់ទាត់​ពិភពលោក​របស់​ជប៉ុន ហើយ​រឿងនេះ​ក៏​ប្រហែល​បាន​ជួយសង្គ្រោះ​ការងារ​របស់លោក Halilhodzic ផងដែរ​។ ប៉ុន្តែ​សហព័ន្ធ​បាល់ទាត់​ជប៉ុន​ហៅ​កាត់​ថា JFA ឥឡូវ​បាន​បែរ​ទិសដៅ​ទៅរក​គ្រូបង្វឹក​ដែល​បាន​ដឹកនាំ​ក្រុម​ជប៉ុន​នៅឯ​អូឡាំពិក​រដូវក្តៅ​នេះ​គឺ​លោក Makoto Teguramori ដើម្បី​ចូលមក​ជំនួស​គ្រូបង្វឹក​វ័យ ៦៣ ឆ្នាំ​បច្ចុប្បន្ន​។ នេះ​បើ​យោងតាម​កាសែត Nikkan Sports បានលើកឡើង​។​

​    ​ទោះជា​មានរឿង​បែបនេះ​កើតឡើង លោក Halilhodzic ក៏​នៅតែ​ស្ថិតក្នុង​ស្ថាន​ភាពមិនប្រាកដ​ប្រជា​ដដែល​នៅពេល​ក្រុម​សា​ម៉ូ​រ៉ៃ​ពណ៌​ខៀវ​ប៉ះ​ជាមួយ​អ៊ីរ៉ាក់​នៅ​ថ្ងៃទី ០៦ ខែតុលា​ខាងមុខ ដែល​មុន​ការប្រកួត​ជាមួយ​ក្រុម​ជើងឯក​អាស៊ី​គឺ​ប្រទេស​អូស្ត្រាលី នៅ​ថ្ងៃ​ប្រាំ​ថ្ងៃ​បន្ទាប់​៕

ប្រភព៖ straitstimes

adverise with khmeread

មតិយោបល់