adverise with khmeread 14256248 1055338957914352 1421096060 n

ឃាត់ខ្លួនចោរលួចម៉ូតូពេញវ័យបានម្នាក់

    កំពង់ធំ ៖ ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងករណី​លួច​ម៉ូតូ ០១​លើក​ ​ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០១៦ ​ម៉ោង០៧ និង៣០​នាទី​នៅ​ភូមិ​ក្រសាំងក​​ ឃុំ​សាន​គរ ស្រុក​កំពង់ស្វាយ​ ខេត្តកំពង់ធំ​។

    ប៉ូលិសនិយាយថា ជនរងគ្រោះឈ្មោះ សុខ សូត្រ​ ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ មាន​ទីលំនៅ​កន្លែងកើតហេតុ​ខាងលើ។

    ជនសង្ស័យឈ្មោះ ឆូ ឆើត ហៅ​ធា ភេទ​ប្រុស អាយុ​១៩​ឆ្នាំ​ទីលំនៅ​ជាមួយ​ជនរងគ្រោះ​ដែរ។

    ប៉ូលិសបន្តថា នៅថ្ងៃកើតហេតុជនសង្ស័យ​បាន​ចូលទៅ​លួច​យក​ពី​ក្រោមផ្ទះ​ដោយ​ម៉ូតូម៉ាក​ហុងដា C125  ពណ៌​ខ្មៅ សេរី​២០០៨
​លេខ​តួ លេខ​ម៉ា​ស៊ី​ន 8342507 ស្លាក​លេខ កំពង់ធំ 1E1497(​គ្មាន​កូនសោ) ប៉ុន្តែ​អាច​បញ្ឆេះ​បាន ក្រោយ​លួចបាន​ជនសង្ស័យ​បាន​ជិះ​រត់គេច​តែ​ត្រូវ​សមត្ថកិច្ច​នគរបាល​ស្រុក​កំពង់ស្វាយ ស្ទាក់​បង្ក្រាប​ឃាត់​ខ្លួ​បាន​ព្រមទាំង​ដកហូត​ម៉ូតូ​បានមក​វិញ​។

    ​បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​កំពង់ស្វាយ និង​កសាង​សំណុំរឿង​ដើម្បី​បញ្ជូនទៅ​សាលាដំបូង​ខេត្ត​៕

adverise with khmeread

មតិយោបល់