adverise with khmeread Quereshi 1

Reshma Quereshi ដែលរងការវាយប្រហារដោយទឹកអាស៊ីដ បង្ហាញមុខនៅលើវេទិកាបង្ហាញម៉ូត New York Fashion

          នេះគឺជា​ព្រឹត្តិការណ៍​ដ៏រំភើប​មួយនៅពេ​ល​តារាបង្ហាញម៉ូត​ឥណ្ឌា​ ដែល​មាន​ស្លាក​ស្នាម​ដ៏ធ្ងន់​ធ្ងរ​ដោយ​សារការវាយ​ប្រហារ​ដោយ​ទឹកអាស៊ីត​នោះ ​បាន​បង្ហា​ញ​មុខ​នៅ​លើ​វេទិកា​បង្ហាញ​ម៉ូត​ New York Fashion Week ។

          Reshma Quereshi វ័យ១៩​ឆ្នាំ​ដ៏ក្លាហាន​បាន​ដើរ​នៅ​លើ​វេទិកាបង្ហាញម៉ូត​ ដើម្បី​ឃោសនា​អំពី​ការ​ហាមឃាត់​សារធាតុ​ដ៏​គ្រោះថ្នាក់ដែលបាន​ធ្វើ​ឲ្យ​ស្ត្រី​និង​កុមារ​រាប់ពាន់​នាក់ធ្លាក់ខ្លួន​ពិការ​ក្នុងមួយឆ្នាំៗ។

          នាង Reshma បានបង្ហាញមុខ​ជា​មួយ​នឹង​ឈុត​រ៉ូប​ពណ៌ស​ដៃវែង​រំលេច​ដោយ​ក្បាច់ចម្រុះពណ៌ចំពីមុខ​និងផ្នែក​ខាងក្រោម​ ហើយឈុតរ៉ូបនេះ​ត្រូវ​បាន​រចនា​ដោយ​អ្នក​រចនាម៉ូត​ជនជាតិឥណ្ឌា Archana Kochhar ។​

          កម្មវិធីបង្ហាញម៉ូត​ដ៏​មហោឡារិក​នេះគឺជា​ពិភព​ថ្មីមួយនៅ​ឆ្ងាយ​ពី​តំបន់ Allahbad ទីដែលនាង​រងការរលាក​នៅ​លើ​ផ្ទៃមុខនិង​ភ្នែក​ធ្ងន់​ធ្ងរកាលពី​ពីរ​ឆ្នាំ​មុន បន្ទាប់ពី​ត្រូវ​បងថ្លៃប្រុស​និង​បុរសពីរនាក់ទៀត​យក​អាស៊ីត​ស៊ុលហ្វួ​រិចស្រោចលើ​នាង។

          បន្ទាប់ពី​ទទួល​ការ​វះកាត់​ព្យាបាល​ស្បែក​ច្រើន​លើកច្រើនសា​និង​ការ​ព្យា​យា​ម​ចង់ធ្វើ​អត្តឃាត នាងបាន​ជួប​​ស្ថាបនិក​ Make Love Not Scars ជា​អង្គការ​មួយដែល​ជួយ​ជន​រងគ្រោះ​ដោយ​សារ​ឧក្រិដ្ឋកម្ម​ទាក់ទិន​នឹង​យេនឌ័រនេះ។

          Quereshi បាន​និយាយថា “​ខ្ញុំ​មិនជឿថា ​ខ្ញុំ​មាន​ថ្ងៃនេះទេ។ នៅ​ពេលនេះ ​ខ្ញុំមាន​អារម្មណ៍​សប្បាយ​រីករាយ​មែនទែន”។

          នាងសង្ឃឹម​ថា វត្តមាន​របស់នាងនៅលើ​វេទិកា​នេះនឹងធ្វើ​ឲ្យ​ជនរងគ្រោះ​ដោយ​សារ​ការវាយ​ប្រហារដោយទឹកអាស៊ីត​ផ្សេងទៀត​មាន​​សង្ឃឹម​និង​ការ​ជឿ​ជាក់​​ឡើងវិញ ហើយនឹងជំរុញ​ដល់​ប្រទេសនានា​ ដើម្បី​គ្រប់គ្រង​និង​រឹតបន្តឹង​កា​រ​លក់ទឹកអាស៊ីដ​ដែលងាយ​រក​បាន​និងមាន​តម្លៃថោកនេះ៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់