adverise with khmeread Feature image

ទំហំ​ថ្ងាស​អាច​បង្ហាញ​រឿងរ៉ាវ​ជាច្រើន​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​

    ​មនុស្ស​គ្រប់គ្នា​លើ​ពិភពលោក​សុទ្ធតែ​ខុសគ្នា​ទាំងអស់ តែ​ទោះយ៉ាងណា​ក៏មាន​មនុស្ស​ច្រើន​ណាស់ដែរ ដែល​មើលទៅ​ស្រដៀង​គ្នា​។ អ្នកខ្លះ​មាន​ទម្រង់​មុខ​ស្រដៀង​គ្នា អ្នកខ្លះ​ទៀត​មាន​ដៃ​ដូចគ្នា និង​អ្នក​មួយចំនួនទៀត​មាន​ប្រភេទ​ថ្ងាស​ដូចគ្នា​។

​    ​ថ្ងាស​របស់​យើង​អាច​បកស្រាយ​ផ្ទាល់​អំពី​បុគ្គលិកលក្ខណៈ​របស់​យើង​, អ្នកខ្លះ​មាន​ថ្ងាសទូលាយ អ្នកខ្លះ​មាន​ថ្ងាស​ត្រង់ និង​អ្នក​ខ្លះទៀត​មាន​ថ្ងាស​តូច​។​ល​។​

​    ​ផ្អែក​តាម​ការបកស្រាយ​អំពី​សិល្បៈ​នៃ​ផ្ទៃមុខ​របស់​ចិន​បុរាណ ទំហំ និង​រូបរាង​របស់​ថ្ងាស​អាច​បង្ហាញ​រឿងរ៉ាវ​ជាច្រើន​អំពី​បុគ្គលិកលក្ខណៈ​របស់​មនុស្ស​។ ខាងក្រោម​នេះ​គឺជា​ប្រភេទ​ថ្ងាស និង​អត្ថន័យ​បង្កប់​របស់​វា​៖

១. ថ្ងាសទូលាយ​
​មនុស្ស​ថ្ងាសទូលាយ​គឺជា​មនុស្ស​ឆ្លាត​បំផុត និង​មាន​ជំនាញ​ពូកែ​អស្ចារ្យ​ពី​ធម្មជាតិ​។ ពួកគេ​ក៏​ជា​មនុស្ស​ចិត្តល្អ​ខ្លាំង​ផងដែរ​។

២. ថ្ងាស​តូច​
​មនុស្ស​ប្រភេទ​នេះ​ចូលចិត្ត​ប្រថុយប្រថាន​។ ពួកគេ​ជាម​នុស្ស​មិនសូវ​ចេះ​និយាយស្តី និង​ចូលចិត្ត​ស្តាប់​តែ​ចិត្ត​ខ្លួនឯង​។

៣. ថ្ងាស​រាង​ដូច​ភ្នំ​ហ្វ៊ូ​ជី​
​មនុស្ស​ថ្ងាស​រាង​ដូច​ភ្នំ​ហ្វ៊ូ​ជី​គឺជា​មនុស្ស​ចិត្តល្អ និង​សុភាពរាបសា​ពី​កំណើត​។ មនុស្ស​ប្រភេទ​នេះ​ស្រឡាញ់​ងប់​នឹង​ការងារ និង​មាន​មនោសញ្ចេតនា​ស្នេហា​ជ្រាលជ្រៅ​ពី​ធម្មជាតិ​។

៤. ថ្ងាស​ត្រង់​
​មនុស្ស​ថ្ងាស​ត្រង់​ប្រឹងប្រែង​ធ្វើការ​ខ្លាំង​ជាង​ប្រភេទ​មនុស្ស​ផ្សេងទៀត​ដើម្បី​សម្រេចបាន​គោលដៅ​របស់ខ្លួន​។​

៥. ថ្ងាស​រាង​អក្សរ M
​មនុស្ស​ថ្ងាស​រាង​អក្សរ M ចូលចិត្ត​ការអនុវត្ត​ជាក់ស្តែង​ក្នុង​ជីវិត​។ ពួកគេ​ជាម​នុស្ស​គួរឱ្យ​ទុកចិត្ត​ប៉ុន្តែ​គួរឱ្យ​ធុញទ្រាន់​បន្តិច​។ មនុស្ស​ប្រភេទ​នេះ​ភាគច្រើន​គឺ​សុទ្ធសឹង​ពូកែ​ខាង​សិល្បៈ​។​

៦. ថ្ងាស​ស្រួច​
​មនុស្ស​ថ្ងាស​ស្រួច​គឺជា​មនុស្ស​ចចេស​រឹងរូស​រហូតដល់​ពេលដែល​ពួកគេ​សម្រេចបាន​គោលដៅ​របស់ខ្លួន បើ​មិន​ដូច្នោះ​ទេ​ពួកគេ​នឹងមិន​បោះបង់​ចោលការ​ខំប្រឹង​ឡើយ​។ ពួកគេ​ចូល​ចិ​ត្ដ​វែកញែក​រកហេតុ​ផល​បំផុត​។​

៧. ថ្ងាស​កោង​
​មនុស្ស​ថ្ងាស​កោង​គឺជា​ប្រភេទ​មនុស្ស​ចិត្ត​ទូលាយ​។ ពួកគេ​បង្កើត​មិត្តភក្តិ​យ៉ាង​ងាយស្រួល និង​ពោរពេញ​ដោយ​គំនិត​វិជ្ជមាន​៕ 

adverise with khmeread

មតិយោបល់