adverise with khmeread 1

​អ្នកវិទ្យាសាស្ត្រ​ដាក់ឈ្មោះ​ប៉ារ៉ាស៊ីត​មួយ​ថា "​បា​រ៉ា​ក់ អូ​បា​ម៉ា​"

​    ​កាលពីពេល​ថ្មីៗ​នេះ ក្រុម​អ្នកវិទ្យាសាស្ត្រ​បានដាក់​ឈ្មោះ​ព្រូនសំប៉ែត​តូច​មួយ​ដូច​ឈ្មោះ​លោក​ប្រធានាធិបតី​បា​រ៉ា​ក់ អូ​បា​ម៉ា ដោយ​ពួកគេ​លើកឡើងថា​វា​ជា​កិត្តិយស​ជូន​ដល់​លោក​ប្រធានាធិបតី​។​

​    ​លោក Thomas Platt សាស្ត្រាចារ្យ​ចូលនិវត្តន៍​ផ្នែក​ជីវវិទ្យា​នៅឯ​មហាវិទ្យាល័យ Saint Mary’s College ក្នុង​រដ្ឋ Indiana បាន​ប្រាប់​ទីភ្នាក់ងារសារព័ត៌មាន AP ថា គាត់​បាន​រកឃើញ​ប៉ារ៉ាស៊ីត​ប្រវែង ២ អ៊ី​ញ ហើយ​បានដាក់​ឈ្មោះ​វា​ថា Baracktrema obamai ព្រោះ​វា​រំ​ឮ​ក​គាត់​អំពី​លោក​ប្រធានាធិបតី​អាមេរិក​បច្ចុប្បន្ន នៅក្នុង​ផ្លូវ​ល្អ​មួយ​។​

​    ​គាត់​បាន​និយាយ​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា "​វា​វែង វា​ស្តើង ហើយ​វា​ពិតជា​ឡូយ​ណាស់​"​។ លោក Platt បាន​បន្ថែមថា ប៉ារ៉ាស៊ីត Baracktrema obamai ដែល​រស់នៅក្នុង​ឈាម​អណ្តើក​គឺជា​សរីរាង្គ​យឺត​ដូច​ស្ករ​កៅស៊ូ​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។​

​    ​ការសិក្សា​អំពី​ប៉ារ៉ាស៊ីត​ថ្មី​មួយ​នេះ​ត្រូវបាន​ចុះផ្សាយ​នៅលើ​ព្រឹត្តិ​ប​ត្តិ​ព័ត៌មាន Journal of Parasitology កាលពីពេល​ថ្មីៗ​នេះ​៕

ប្រភព៖ Time

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់