adverise with khmeread 1

មិនគួរ​ឱ្យ​ជឿ​! ចូល​ហាយ​ឡាយ​សក់​អស់ទាំង​លុយ​បែរជា​បាន​វិញ "​ក្បាល​ប៉ោង​"

    ​បុរស​ជនជាតិ​កូរ៉េ​ម្នាក់​ថ្មីៗ​នេះ​បាន​ទៅធ្វើ​សក់​ថ្មី​នៅ​ហាង​សាឡ​ន​មួយ​។ បន្ទាប់ពី​ហាយ​ឡាយ​សក់​រួច ស្បែកក្បាល​របស់​បុរស​វ័យក្មេង​រូបនេះ​ស្រាប់តែ​ចាប់ផ្ដើម​ហើម​។ នេះ​បើតាម​ការចុះផ្សាយ​របស់​កាសែត asiaone កាលពី​ថ្ងៃទី ៨ កញ្ញា​។ 

​    ​ដោយ​មិន​ខ្វល់​បញ្ហា​តិចតួច​នេះ គាត់​បាន​ត្រឡប់ទៅផ្ទះ​វិញ និង​ធ្វើ​ការងារ​របស់គាត់​ដូច​ធម្មតា ខណៈដែល​ការ​ហើយ​ម​នោះ​កាន់តែ​អាក្រក់​ទៅៗ​នៅថ្ងៃនោះ​។​

​    ​នៅពេលដែល​គាត់​ភ្ញាក់ឡើង​នៅ​ថ្ងៃ​បន្ទាប់ បុរស​នោះ​មានការ​ភ្ញាក់ផ្អើល​ជាខ្លាំង​ដោយបាន​ឃើញ​មាន​ស្នាម​ប្រឡាក់​នៅលើ​ខ្នើយកើយ​របស់គាត់​។​

​    ​បន្ទាប់មក​មុខ​របស់​គាត់​ក៏​ប៉ោង ដែល​ធ្វើឱ្យ​គាត់​មិនអាច​បើកភ្នែក​បាន ហើយ​គាត់​ក៏បាន​សម្រេចចិត្ត​ទៅរក​ផ្នែក​វេជ្ជសាស្ត្រ​ជួយ​។​

​    ​ក្នុង​រូបភាព​ថត​ដោយ​ខ្លួនឯង បុរស​វ័យក្មេង​នេះ​មានប្រតិកម្ម​អា​ឡែ​ស៊ី​ជាមួយនឹង​ថ្នាំ​ហាយ​ឡាយ​សក់ ខណៈដែល​មុខ​របស់គាត់​វិល​មករក​សភាព​ដើម​វិញ បន្ទាប់ពី​ទទួលបាន​ការព្យាបាល​នៅ​មន្ទីរពេទ្យ​៕

ប្រភព៖ asiaone

 

adverise with khmeread

មតិយោបល់