adverise with khmeread Robert

ហេតុតែចង់ក្លាយជាឧក្រិដ្ឋជនដ៏ល្បីល្បាញម្នាក់ សុខចិត្តសម្លាប់ឪពុកម្តាយនិងបងប្អូនបង្កើតបីនាក់

          យុវជន​ម្នាក់​បាន​សារភាព​ថា បាន​សម្លាប់ឪពុក​ម្តាយ​និង​បងប្អូន​បង្កើត​បី​នាក់​របស់​ខ្លួន​នៅក្នុងផ្ទះ​។

          Robert Bever វ័យ១៩​ឆ្នាំ​ ត្រូវ​បាន​តុលា​ការ​ផ្តន្ទាទោស​ឲ្យ​ជាប់ពន្ធនាគារ​អស់មួយជីវិត​ ដោយ​គ្មាន​លក្ខខណ្ឌ​ដោះលែងមុន​ពេល​កំណត់​បន្ទាប់ពី​សារភាព​កំហុស​ចំពោះ​អំពើឃាតកម្ម​៥​ករណី។

          ប្អូន​ប្រុស​របស់ Robert និង​ជា​សហចារី​ក្នុងអំពើ​ឃាតកម្មនេះឈ្មោះ Michael Bever អាយុ​១៧​ឆ្នាំ​ មិន​បាន​នាំមក​តុលាការនៅពេល​នេះ​ទេ​ ហើយ​នឹង​ត្រូវ​ឡើងសវនាការនៅ​ខែ​មិថុនា​ឆ្នាំ​២០១៧​ នេះបើតាមការលើក​ឡើង​របស់​ក្រឡា​បញ្ជី​ម្នាក់នៅ​តុលាការ។

          Robert Bever អាចនឹងត្រូវ​ផ្តន្ទាទោស​ប្រហារជីវិត​។ ចំណែក Michael Bever ដែល​មាន​អាយុ​១៦​ឆ្នាំ​នៅ​ពេល​មាន​ការសម្លាប់នោះ ត្រូវ​បាន​ចោទ​ប្រកាន់​​ដែរ ប៉ុន្តែ​មិនអាចទទួល​ទោស​ប្រហារជីវិត​បាន​ទេ ដោយ​សារតែ​អាយុ​មិនទាន់​គ្រប់។

          បងប្អូន​ពីរ​នាក់នេះ​ត្រូវ​បាន​ចោទប្រកាន់​ថា បា​​ន​ចាក់​សម្លាប់ម្តាយ​ ឪពុក​និង​បងប្អូនប្រុស​ពីរនាក់និងប្អូនស្រី​ម្នាក់នៅ Oklahoma កាលពី​ខែកក្ក​ដាឆ្នាំ​២០១៥។

          បងប្អូនប្រុស​ទាំងពីរ​បាន​ប្រាប់ប៉ូលិសថា ពួកគេ​ចង់ល្បី​ឈ្មោះជា​ឧក្រិដ្ឋជន​ដ៏ល្បីល្បាញ​ ហើយ​នឹងចាប់ផ្តើម​ធ្វើ​ការ​សម្លាប់​ទូទាំងប្រទេស៕

 

adverise with khmeread
ប្រភព៖ Mirror

អ្នកនឹងចូលចិត្ត

មតិយោបល់