adverise with khmeread 1

Zlatan Ibrahimovic៖ អ្វីដែលខ្ញុំនឹកបំផុតនៅ PSG គឺ ប្រាក់ខែ!

​    ​ជាធម្មតា​ពេលដែល​កីឡាករ​ត្រូវបាន​គេ​ចោទសួរ​ពី​អ្វីដែល​ធ្វើឱ្យ​ពួកគេ​នឹក​អំពី​អតីត​ក្លឹប​ចាស់​របស់ខ្លួន ពួកគេ​នឹង​ឆ្លើយតប​ជាមួយនឹង​សារ​ដ៏​ក្តុកក្តួល​មួយ​ទៅកាន់​ប្រិយមិត្ត និង​មិត្ត​រួម​ក្រុម​របស់​ពួកគេ​។​

​    ​ប៉ុន្តែ​មិនជា​ទូទៅ​ទាំងស្រុង​នោះឡើយ​សម្រាប់ Zlatan Ibrahimovic​។​

​    ​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​ទូរទស្សន៍ SFR Sport ខ្សែប្រយុទ្ធ​ក្រុម​បិសាច​ក្រហម Manchester United ត្រូវបាន​គេ​ចោទសួរ​ថា​តើ​អ្វីដែល​គាត់​នឹក​ខ្លាំងជាងគេ​អំពី​អាជីព​របស់គាត់​នៅឯ Paris Saint Germain ។​

​    ​ហើយ​ការឆ្លើយតប​របស់គាត់​តាមរបៀប​សាមញ្ញ​ខ្លី​បំផុត​គឺ "​ប្រាក់ខែ​របស់ខ្ញុំ​។ នោះ​គឺជា​អ្វីដែល​ខ្ញុំ​នឹក​បំផុត​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់