adverise with khmeread 1

Zlatan Ibrahimovic សាទរទំនាក់ទំនងជាមួយ Jose ថា "យើងធ្លាប់ឈ្នះជាមួយគ្នាពីមុន យើងនឹងឈ្នះម្តងទៀត"

    ​Zlatan Ibrahimovic ជឿជាក់ថា​មិត្តភាព​របស់គាត់​ជាមួយនឹង Jose Mourinho គឺជា​ភាពជោគជ័យ​ដោយ​តែ​អ្នក​ទាំងពីរ​មាន​ស្មារតី​ឈ្នះៗ​ដូចគ្នា​។​

​    ​ដៃគូ​ទាំង​ពីរបាន​ជួបជុំគ្នា​ម្តងទៀត​នៅឯ​ទឹកដី​ក្រុម​បិសាច​ក្រហម Manchester United ក្នុង​ទីផ្សារ​រដូវក្តៅ​កន្លងទៅនេះ បន្ទាប់ពី​ពួកគេ​ធ្លាប់បាន​ចំណាយពេល​រួម​ការងារ​ជាមួយគ្នា​នៅឯ​ក្រុម​ម្ចាស់​ជើងឯក​លី​ក​កំពូល​អ៊ីតាលី Inter Milan ។​

​    ​បិសាច​ក្រហម​មានកំណត់​ត្រា​ឈ្នះ​១០០​ភាគរយ​មួយ​ក្នុង​ដៃ​នា​រដូវ​កាល​នេះ ខណៈដែល Ibrahimovic អា​ចរក​គ្រាប់​បាល់​បាន​ចំនួន​បី​គ្រាប់​ជាស្រេច​។​

​    ​ហើយ​និមិត្តរូប​ប្រទេស​ស៊ុយអែត​រូបនេះ បាន​បង្ហើប​ឱ្យដឹងពី​ភាព​អា​ថ៍កំ​បាំង​ដើម្បី​ភាពជោគជ័យ​របស់​ពួកគេ​។​

​    ​Zlatan បាន​បញ្ជាក់ថា "​ខ្ញុំ​បានដឹង​រួច​ហើយពី​គ្រូបង្វឹក​រូបនេះ​ពីមុន​។ ខ្ញុំ​ដឹង​ពីអ្វី​ដែល​គាត់​ចង់បាន និង​អ្វីដែល​គាត់​ទាមទារ​"​។​

​    ​Zlatan បាន​បន្តទៀតថា "​គាត់​គឺជា​មនុស្ស​ជោគជ័យ​ម្នាក់ ដូច​ខ្ញុំ​អ៊ីចឹង​។ ខ្ញុំ​នឹងធ្វើ​អ្វីៗ​គ្រប់យ៉ាង​ដើម្បី​ឈ្នះ ហើយ​គាត់​គិត​ដូចគ្នា​។ គាត់​បានឈ្នះ ខ្ញុំ​ឈ្នះ ពួកយើង​ឈ្នះ ពេលដែល​យើង​ឈ្នះ​អំឡុង​យើង​នៅ​ក្មេង ហើយ​យើង​នឹង​ឈ្នះ​ពេលដែល​យើង​មាន​វ័យ​ចំណាស់​បន្តិច​មែន​ក៏ដោយ​!"៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់