Unnamed

ឃាត់​បុរស​២​នាក់​ជាមួយ​ថ្នាំញៀន១កញ្ចប់​នៅ​ស្រុក​ខ្សាច់កណ្តាល​

    កណ្តាល ៖ មាន​ករណី​រក្សាទុក​នូវ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់ (​ម៉ា​ទឹកកក​)​កើតឡើង​នា​ថ្ងៃទី​០៩​ កញ្ញា ​២០១៦ វេលា​ម៉ោង៩ ​និង​៣០​នាទី​ព្រឹក​នៅ​ចំណុច ៖​ភូមិ​ស្វាយជ្រំ ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ខេត្តកណ្តាល ដោយ​ឃាត់​បាន​ជនសង្ស័យ​២​នាក់​។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​២​នាក់ ១.​ឈ្មោះ​ កេ ខុង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មុខរបរកម្មករ​បូម​ខ្សាច់​ជនជាតិខ្មែរ មាន​ទីលំនៅ​ភូមិ​ជ្រោយ​ឬ​ស្សី​ឃុំ​កំពង់​លួង ស្រុក​ពញា​ឭ ខេត្តកណ្តាល (​ឃាត់ខ្លួន​) និង​២.​ឈ្មោះ គឹម សៀន​ ភេទ​ប្រុស ​អាយុ​២០ឆ្នាំ ​ជនជាតិខ្មែរ​មុខរបរ កម្មករ​បូម​ខ្សាច់ មានទីលំនៅ​ភូមិ​កំពង់​រទេះ ឃុំ​កំពង់​រទេះ ស្រុក​ស្ទឹងសែន ខេត្តកំពង់ធំ​ (​ឃាត់ខ្លួន​)​។​

    ប្រតិបត្តិការ​នេះ​ប៉ូលិស ចាប់យក​១-​ម្សៅ​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន (​ម៉ា​ទឹកកក ០១​ញ្ច​ប់​តូច​), ២-​ដែកកេះ ០១​ និង​៣-​ទុយ​យោ ០១។​

    ប៉ូលិស​បន្តថា កន្លងមក​ជនសង្ស័យ​ទាំង​០២​នាក់ បានមក​ស្នាក់នៅ​ភូមិ​ស្វាយជ្រំ​ឃុំ​ស្វាយជ្រំ ស្រុក​ខ្សាច់កណ្តាល ធ្វើជា​កម្មករ​បូម​ខ្សាច់។​​ មុនពេល​កើតហេតុ មានឈ្មោះ ​ប្រុស​ ភេទ​ប្រុស​ អាយុ​ប្រហែល​២៥​ឆ្នាំ​ ​ស្នាក់​នៅក្នុង​ក្រុម​ហ៊ុន​ 7NG បាន​យក​ថ្នាំញៀន​(​ម៉ា​ទឹកកក​)១​កញ្ចប់​តូច​ឱ្យ​ជនសង្ស័យ​ទាំង​០២​នាក់ បន្ទាប់មក​ជនសង្ស័យ​ក៏​នាំគ្នា​យកទៅ​ប្រើប្រាស់​នៅក្នុង​ដីចំការ​ចេក។​

    ពេលនោះ កម្លាំង​ប៉ុស្តិ៍​ស្វាយជ្រំ​ដើរល្បាត​ប្រទះឃើញ​ក៏ឃាត់​ឆែកឆេរ​រកឃើញ​ថ្នាំញៀន ប្រភេទ​ម៉ា​ទឹកកក​១​កញ្ចប់​តូច ហើយក៏​ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​០២​នាក់​បញ្ជូនមក​អធិការដ្ឋាន​នគរបាល​ស្រុក បន្ត​ចាត់ការ​តាម​នីតិវិធី៕

មតិយោបល់