adverise with khmeread 1

​តុលាការ​កំពូល​អ៊ីតាលី​៖ សម្រេច​កាម​តាម​សាធារណៈ​មិន​ខុសច្បាប់​ទៀត​ទេ

​    ​តុលាការ​កំពូល​អ៊ីតាលី​បានសម្រេច​ថា ការសម្រេច​កាម​ដោយ​ខ្លួនឯង​នៅ​ទីសាធារណៈ​មិនមែនជា​បទល្មើស​ព្រហ្មទណ្ឌ​ទេ ដរាបណា​វា​មិន​ត្រូវបាន​ប្រព្រឹត្តិ​ឡើង​ដោយមាន​វត្តមាន​របស់​អ​និតិ​ជន​។​

​    ​ការសម្រេច​នេះ​បានទទួល​ការគាំទ្រ​ពី​តុលាការ​កំពូល​អ៊ីតាលី La Corte di Cassazione នៅក្នុង​ករណី​បុរស​វ័យ ៦៩ ឆ្នាំ​ម្នាក់ ដែល​ស្គាល់​ត្រឹម​ឈ្មោះថា "PL" ដែល​គេ​ចាប់បាន​កំពុង​សម្រេច​កាម​ដោយ​ខ្លួនឯង​នៅឯ​ទីក្រុង​កំពង់ផែ Catania​។​

​    ​បើ​យោងតាម​ឯកសារ​ប្តឹង​របស់​តុលាការ​កំពូល​បានឱ្យដឹងថា បុរស​នោះ​ត្រូវបាន​ផ្តន្ទាទោស​កាលពី​ខែមីនា ឆ្នាំ ២០១៥ បន្ទាប់ពី​ខ្លួន​ប្រព្រឹត្តិ​អំពើ​នេះ​នៅ​ចំពោះមុខ​និស្សិត​ស្រី​ម្នា​ក់នៅ​បរិវេណ​សាកលវិទ្យាល័យ University of Catania​។ រូបគេ​ត្រូវបាន​កាត់ទោស​ជាប់គុក​បី​ខែ និង​ពិន័យ​ជា​ប្រាក់​ចំនួន ៣.២០០ យូរ៉ូ (៣.៦០០ ដុល្លារ​)​។​

​    ​ទោះយ៉ាងណា មេធាវី​ការពារ​ក្តី​បាន​ដាក់ពាក្យ​បណ្តឹងឧទ្ធរណ៍​ប្រឆាំង​ករណីនេះ​ទៅកាន់​តុលាការ​កំពូល ដែល​បានសម្រេច​ចំពោះ​ភាគី​ជាប់ចោទ​តាំងពី​ខែមិថុនា ប៉ុន្តែ​ទើបតែ​ឱ្យ​សាធារណជន​បានដឹង​ថ្មីៗ​នេះ​ទេ​។ ចៅក្រម​បានសម្រេច​ថា ការសម្រេច​កាម​នៅ​សាធារណៈ​ដែល​មិនមាន​វត្តមាន​របស់​អនីតិជន គឺ​មិន​ត្រូវបាន​ចាត់ទុកថា ជា​បទ​ឧ​ក្រិដ​ព្រហ្មទណ្ឌ​ទៀត​ទេ ដោយសារ​ការផ្លាស់ប្តូរ​ច្បាប់​មួយ​កាលពី​ឆ្នាំមុន​ដែល​លុបចោល​ទោស​ព្រហ្មទណ្ឌ​ចំពោះ​ការសម្រេច​កាម​តាម​ទីសាធារណៈ​។​

​    ​ការកែប្រែ​ថ្មី​នៃ​ក្រមព្រហ្មទណ្ឌ​នេះ​ចែងថា​នឹងដាក់​គុក​ដល់​ទៅ ៤ ឆ្នាំកន្លះ​ប្រសិនបើ​សកម្មភាព​សម្រេច​កាម​ត្រូវ​បានឃើញ​ផ្ទាល់​ដោយ​អនីតិជន​។​

​    ​ការសម្រេច​កាម​ដោយ​ខ្លួនឯង​តាម​សាធារណៈ​នៅតែ​ជា​បទល្មើស​ព្រហ្មទណ្ឌ​មួយ​នៅ​បណ្តា​ប្រទេស​ជាច្រើន​លើស​កលោក​ដែល​អាច​បណ្តាលឱ្យ​មានកា​រ​ចាប់​ដាក់ពន្ធនាគារ​៕

adverise with khmeread
ប្រភព៖ CNN

អ្នកនឹងចូលចិត្ត

មតិយោបល់