adverise with khmeread 14232640 571227139731894 2297011465782192897 n

ដេញ​ប្រផាប់ប្រផីងចាប់បានចោរលួចម៉ូតូម្នាក់"ចោរឈ្មោះ ជួប សំណាង" រត់រួចម្នាក់(មានវីដេអូ)

    កណ្តាល​ ៖​ មានករណីអំពើលួចម៉ូតូបានសម្រេចត្រូវបានប៉ូលិសដេញ្រផាប់ប្រផីងបាននាថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលាម៉ោង១០ព្រឹកនៅចំណុចលើផ្លូវលំខាងត្បូងភូមិ ស្ថិតនៅភូមិអង្គសំណាង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។

    ប៉ូលិសនិយាយថា​ ជនរងគ្រោះឈ្មោះយ៉ុន យុយ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងជួសជុលម៉ូតូ ទីលំនៅបច្ចុប្បន្ននៅភូមិអង្គសំណាង​ ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។

    ចំណែកជនសង្ស័យ២នាក់ប្រុស ឃាត់ខ្លួនបាន១នាក់គឺ១-ឈ្មោះ ជួប សំណាង ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មុខរបររត់ម៉ូតូឌុប ទីលំនៅបច្ចុប្បន្ននៅភូមិអណ្តូងគៀន ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ (ឃាត់ខ្លួន)និង២-ឈ្មោះវ៉ាន់ រិតភេទប្រុសអាយុ២៣ឆ្នាំហៅ ភក្រ ជនជាតិខ្មែរ មុខរបរមិនពិត នៅភូមិព្រៃផ្ចឹក១ឃុំសំរោងលើស្រុកអង្គស្នួលខេត្តកណ្ដាល (គេចខ្លួន)។ បច្ចុប្បន្នស្នាក់នៅផ្ទះជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យរាជធា នីភ្នំពេញទាំង២នាក់ ។

    សម្ភារៈបាត់បង់ម៉ូតូ០១គ្រឿង ម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខភ្នំពេញ1DO-0457 លេខតួនិងលេខម៉ាស៊ីន9453847។ មធ្យោបាយជនល្មើសធ្វើសកម្មភាព ម៉ូតូ០១គ្រឿងម៉ាកហុងដាឌ្រីមសង់C125 ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៥ ពាក់ផ្លាកលេខភ្នំពេញ1FL-0487 លេខតួនិងលេខម៉ាស៊ីន9419945 បង្ក្រាបបាន។វត្ថុតាងដកហូតសោសម្រាប់កាច់កម៉ូតូ០១ និងសោរខ្សៀចំនួន០២ ។

    ប៉ូលិសបន្តថា​ នៅមុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូអូសម៉ាស៊ីនបូមទឹក យកទៅបូមទឹកដាក់ស្រែនៅខាងត្បូង ភូមិអង្គសំណាងប្រហែល១៥០ម៉ែត្រ។ ពេលទៅដល់ជនរងគ្រោះ បានទុកម៉ូតូលើផ្លូវលំដោយបានចាក់សោ.ករួចរាល់ ទើបចុះទៅរាយទុយោចូលក្នុងស្រែចម្ងាយពីម៉ូតូប្រហែល៧០ម៉ែត្រ​។

    នៅពេលនោះស្រាប់តែជនសង្ស័យបានមកកាច់សោ.កលួចយកម៉ូតូរបស់ជនរងគ្រោះជិះគេចខ្លួនទៅទិសខាងត្បូង បត់ទៅកើត។

    ភ្លាមនោះជនរងគ្រោះបានឃើញទាន់ ក៏ស្រែកឱ្យគេជួយ និងដេញតាម ហើយបានដឹងដល់សមត្ថកិច្ច។

    ក្រោយពីទទួលបានព័ត៌មានបានភ្លាមសមត្ថកិច្ចសហការជាមួយកម្លាំងប្រជាការពារ និងមានការចូលរួមពីប្រជាពលរដ្ឋ បានធ្វើការដេញតាម។

    លុះដល់វេលាម៉ោង១០ និង៣០នាទី​ នាថ្ងៃដដែល នៅចំណុចព្រៃរបោះលើទួលអង្គ ស្ថិតនៅភូមិកណ្តាល ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល ទើបឃាត់បានជនសង្ស័យម្នាក់។

    តាមចម្លើយសារភាពរបស់ជនសង្ស័យថា ខ្លួនស្នាក់នៅបន្ទប់ជួលភូមិកន្ទោកជើង សង្កាត់កន្ទោក ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ រកឃើញសោខ្សៀ០២ សោកាច់កម៉ូតូ០១។ ចំពោះជនសង្ស័យត្រូវបានខ្លួននៅអធិការ ដ្ឋាន ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕


 

 

adverise with khmeread

មតិយោបល់