adverise with khmeread Unnamed %284%29

ឃាត់​បុរស​ម្នាក់​ពាក់ព័ន្ធ​ថ្នាំញៀន​នៅ​កណ្តាលស្ទឹង

    កណ្តាល ៖ មាន​ករណី​រក្សាទុក​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​កើតឡើង​នៅ​ថ្ងៃទី​០៨ ​កញ្ញា ​ឆ្នាំ​២០១៦​ វេលា​ម៉ោង​១០​ និង​២០​នាទី​នៅ​ចំណុច​ភូមិ​បឹង​ខ្យា​ង​ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្តាល​ស្ទឺ​ង ខេត្តកណ្តាល ​ដោយ​ឃាត់​បាន​បុរស​ម្នាក់ រត់​រួច​ម្នាក់។​

    ប៉ូលិស​និយាយថា ជនសង្ស័យ​០២​នាក់​គឺ​១.​ឈ្មោះ​ ថ​ល រ៉ា​វុ​ទ្ធ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​ឃុំ​កើតហេតុ មុខរបរ​កសិករ​(​ឃាត់ខ្លួន​)​ និង​២.​ឈ្មោះ ​ភួង សុភាព ​ភេទ​ប្រុស ​អាយុ​៣១​ឆ្នាំ​ នៅ​ភូមិ​ប្រលាយ​ ឃុំ​បឹង​ខ្យា​ង ស្រុក​កណ្ដាលស្ទឹង មុខរបរ​មិន​ពិត (​រត់គេចខ្លួន​)​។​

    វត្ថុតាង ចាប់យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​ស្កុប​ពី ទូរ​ស័ព្ទ​ម៉ាក​អាយ​ហ្វូ​ន​ពណ៌​ស​០១​គ្រឿង ទូរ​ស័ព្ទណូគា​ពណ៌​ខៀវ​០១​នាក់ និង​ម្សៅ​ស​ក្រាម​ពណ៌​ស​ថ្លា​សង្ស័យ​សារធាតុ​ញៀន​០១​កញ្ចប់​តូច។​

    ប៉ូលិស​បន្តថា នៅ​ថ្ងៃខែ​ឆ្នាំ​កើតហេតុ​ខាងលើ​ជនសង្ស័យ​បាន​ផឹកស៊ី​ស្រវឹង​បាន​តេ​ទូរស័ព្ទ​រក​ឈ្មោះ​ភា​តែ​ទាក់ទង​គ្នា​មិនបាន ជនសង្ស័យ​ក៏បាន​ជិះ​ម៉ូតូ​ទៅរក​ទិញ​ថ្នាំញៀន​នៅផ្ទះ​ឈ្មោះ​ផាត ​នៅ​ភូមិ​ប្រាសាទ​ ឃុំ​ព្រែកស្លែង​ ស្រុក​កណ្ដាលស្ទឹង ​ខេត្តកណ្ដាល​។​

    ពេល​ជនសង្ស័យ​ជិះ​ម៉ូតូ​ម្នាក់ឯង​ក៏​ជួប​ឈ្មោះ​ ភា រួច​ក៏​ត្រឡប់មកផ្ទះ​ឈ្មោះ ​ភា​វិញ ដោយ​ឈ្មោះ​ភា មិនដឹង​ទំ​ទាក់​ទំនង​ជាមួយ អ្នកណា​នោះទេ​ ហើយ​ឈ្មោះ​ភា​ ក៏​ប្រើ​ជនសង្ស័យឱ្យ​យក​ថ្នាំញៀន​មួយកញ្ចប់​ទៅ​លក់​ឱ្យ​គេ​នៅក្បែរ របង​វត្ត​បឹង​ខ្យា​ង​ ពេល​កំពុង​ហុច​ថ្នាំញៀន​នោះ​សមត្ថកិច្ច​បានមក​ដល់​ឃាត់ខ្លួន​ជនសង្ស័យ បញ្ជូនមក​អធិការ​ដើម្បី​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់