adverise with khmeread Thaimarriesdeadfiance7

គូស្នេហ៍​ស្មោះស្ម័គ្រ សូម្បី​គូ​ដណ្តឹង​ស្លាប់ទៅ​ហើយក៏​នៅតែ​សច្ចា​រៀបការ​ជាមួយគ្នា​ទាល់តែ​បាន​

​    ​នារី​ថៃ​ម្នាក់​ជិត​នឹង​ចូល​រោងការ​ជាមួយ​គូ​ដណ្តឹង​នៅ​ប៉ុន្មាន​ខែ​ខាងមុខ​ទៀត​ទៅហើយ ស្រាប់តែ​គូ​ដណ្តឹង​បាន​លាចាក​ទាំង​អាល័យ​ចោល​នាង​ជា​រៀងរហូត មុនពេល​ស្បថស្បែ​រួមរស់​ជាមួយគ្នា​។ 

​    ​ទោះយ៉ាងណា​ក៏ដោយ នាង Nan Thippharat នៅតែ​សម្រេច​បំណង​ឱ្យ​គូ​ដណ្តឹង​ដោយ​រៀបចំ "​ពិធី​អាពាហ៍ពិពាហ៍​" នៅ​ថ្ងៃ​បុណ្យសព​របស់​គូ​ដណ្តឹង រួច​បង្ហោះ​រូប​នៅលើ​ទំព័រ Facebook របស់​នាង​។ 

​    ​យោងតាម​វេ​ប​សាយ Coconuts Bangkok នេះ​ជា​ពិធី​រៀបការ​មួយ​ដែល​ធ្វើឱ្យ​ភ្ញៀវ និង​អ្នក​និយម​អ៊ី​ន​ធឺ​ណេ​ត​ទប់​មិន​ស្រក់​ទឹកភ្នែក​មិនបាន​ឡើយ​។ នាង​បាន​បង្ហោះ​រូបភាព​នេះ​កាលពី​ថ្ងៃ​ចន្ទ ទី​៤ ខែមករា ហើយ​ក៏បាន​ល្បីល្បាញ​ភ្លាមៗ​ពេញ​អ៊ី​ន​ធឺ​ណេ​ត​។ 

​    ​នាង​បាន​សរសេរ​លើ Facebook របស់​នាង​ថា "​អូន​យល់សប្តិ​ឃើញ​យើង​រៀបការ​ជាមួយគ្នា​។ អូន​សុបិន​ឃើញ​យើង​ទាំងពីរ​នាក់​កាន់​ដៃ​គ្នា នៅ​ឋាន​សុខ​គិត​ភព​។ អូន​ស្រឡាញ់​បង Fiat​។ សូម​បង​ដឹងថា សុបិន​របស់​យើង​បាន​ក្លាយជា​ការពិតហើយ​"​។ 

​    ​ការស្លាប់​របស់​គូ​ដណ្តឹង​ឈ្មោះ Fiat កើតឡើង​គួរឱ្យ​តក់​ស្ល​ត់​បំផុត​ចំពោះ​រាល់​មនុស្ស​ជាទី​ស្រឡាញ់​ទាំងពួង ព្រោះ​គាត់​ពុំបាន​បង្ហាញ​សញ្ញា​ណាមួយ​នៃ​ជំងឺ​នោះឡើយ មុនពេល​ស្លាប់​ដោយសារ​គាំងបេះដូង​៕  

adverise with khmeread
ប្រភព៖ អេស៊ាវ័ន

មតិយោបល់