adverise with khmeread 3810966600000578 0 image a 3 1473337236597

ទារក​កើតមក​ទម្ងន់​ប៉ុន​ម្ទេស​ប្លោក​ឥឡូវនេះ​កំពុង​ធ្វើឱ្យ​គ្រប់គ្នា​ភ្ញាក់ផ្អើល​

    ​នៅពេល​ក្មេង​នេះ​កើតមក​ជើង​របស់​នាង​មាន​ទំហំ​ប៉ុន​តែ​ក្រចក​ម្រាមដៃ​មនុស្ស​ម្នាក់​ប៉ុណ្ណោះ ហើយ​ទម្ងន់​របស់​នាង​មិន​លើស​គ្នា​ជាមួយនឹង​ម្ទេស​ប្លោក​ទេ​។​

​    ​ប្រាំបួន​ខែ​បន្ទាប់ ទារក​តូច​ជាងគេ​នៅលើ​ពិភពលោក​នេះ​ឈ្មោះ Emilia Grabarczyk បាន​ជម្នះ​ពី​ការរំពឹងទុក​របស់​ម​នុស្ស​ទូទៅ និង​បាន​បន្ត​ធំ​លូតលាស់​មិនគួរ​ឱ្យ​ជឿ​។​

​    ​កើត​នៅ​ទីក្រុង Witten ភាគ​ខាងលិច​ប្រទេស​អាល្លឺម៉ង់ ទំហំ​ទារក​នេះ​មាន​ត្រឹមតែ ២២ សង់ទីម៉ែត្រ​ប៉ុណ្ណោះ និង​ទម្ងន់​របស់​នាង​មានតែ ២០០ ក្រាម​ជាង​ប៉ុណ្ណោះ ហើយ​មានការ​ព្រួយបារម្ភ​ខ្លាច​នាង​មិនអាច​ទ្រាំទ្រ​រស់​នៅលើ​ផែនដី​នេះ​បាន​។​

​    ​ប៉ុន្ដែ​ទារក​នេះ​រហសនាម​ឱ្យ​ថា "​អ្នក​ចម្បាំង​មាឌ​ល្អិត​" បង្កឱ្យមាន​ការភ្ញាក់ផ្អើល​ជាខ្លាំង ព្រោះ​ឥឡូវនេះ​នាង​តូច​ម្នាក់នេះ​មាន​ទម្ងន់ ៣,២ គីឡូ​ហើយ និង​មាន​សុខ​ភាពល្អ​ថែមទៀត​៕

ប្រភព៖ ដេលីមែល

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់