adverise with khmeread Unnamed

សម្រាប់ស៊ី​ហ្គេម លើក​ទី៣២ នា​ឆ្នាំ​២០២៣ គណៈកម្មការ​កីឡា​ជាតិ តម្រូវ​ឱ្យអត្ត​ព​លិ​ក​ម្នាក់ៗ ត្រូវ​បង់ថ្លៃ​សិទ្ធិ​ចូលរួម​ប្រកួត ១០ ​ម៉ឺន​រៀល

    ភ្នំពេញ ៖ គណៈកម្មការ​រៀបចំ​កា​រ​ប្រកួត​កីឡា​ជាតិ លើក​ទី​១ ឆ្នាំ​២០១៦ ​បាន​បើក​កិច្ចប្រជុំ​ថ្មី​មួយទៀត កាលពី​ព្រឹក ថ្ងៃ​ព្រហស្បតិ៍ នៅ​ពហុ​កី​ឡ​ដ្ឋាន​ជាតិ ដើម្បី​ណែនាំ និង​ពិភាក្សា ស្តីពី​នីតិ​វិធី​បំពេញបែបបទ លើ​ការចុះឈ្មោះ កីឡាករ កីឡាការិនី ក្នុង​គោលដៅ​ធ្វើ​ឱ្យ​ព្រឹត្តិការណ៍​ថ្នាក់ជាតិ រៀងរាល់​២​ឆ្នាំ​ម្តងនេះ​ទទួលបាន​នូវ​ផ្លែផ្កា​ល្អ​។​

    លោក ស៊ាន បូរ៉ា​ត រដ្ឋលេខាធិការ ក្រសួង​អប់រំ​យុវជន និង​កីឡា​មានប្រសាសន៍ប្រាប់​អង្គប្រជុំ​ថា រាជធានី​-​ខេត្ត​ត្រូវ​ចូលរួម​ទទួលខុសត្រូវ​សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​ថ្នាក់ជាតិ​ដ៏​ធំ​លើកដំបូង​នេះ ដើម្បី​ពង្រឹង គុណភាព​អត្ត​ពល​ជាតិ​កម្ពុជា ក្នុង​ដំណើរ​ឆ្ពោះទៅកាន់​ព្រឹត្តិការណ៍​កីឡា​ថ្នាក់​តំបន់​អាស៊ីអាគ្នេយ៍ ស៊ី​ហ្គេម លើក​ទី៣២ នា​ឆ្នាំ​២០២៣ ខាងមុខ ដែល​កម្ពុជា​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ​នោះ​។ គ្រប់​ខេត្ត និង​រាជធានី ត្រូវតែ​ចូលរួម​ដាច់ ខាត មិនអាច​គ្មាន​រាជធានី ឬ​ខេត្ត​ណា​ចូលរួម​នោះឡើយ។ 

    លោក អ៊ុក សិទ្ធិ​ជាតិ អគ្គនាយក​កីឡា​បាន​ពន្យល់​ពី​ការបង់​សិទ្ធិ​ចូលរួម​ប្រកួត ក្នុង​អត្ត​ព​លិ​ក​ម្នាក់ៗ ត្រូវ​បង់ ១០​ម៉ឺន​រៀល ដោយ​ការបង់ថ្លៃ​នេះ​គឺជា​កាតព្វកិច្ច​តម្រូវ​ឱ្យ​បង់​តាម​ទម្រង់​នៃ​ការប្រកួត លក្ខណៈ​ជា Games​។ 

    លោក​បញ្ជាក់ថា លុយ​នេះ​តិចតួច​ណាស់ ព្រោះ​មួយ​ចប់​ការប្រកួត​ទាំង​តម្លៃ​ស្នាក់នៅ ហូបចុក តែ​១០​ម៉ឺន​រៀល​។ ការហូបចុក​ពេលនោះ​រដ្ឋ​ចំណាយ​សម្រាប់​មួយថ្ងៃ​ក្នុង​ម្នាក់​៤៤.០០០​រៀល​សម្រាប់ មន្ត្រី​បច្ចេកទេស​៨០.០០០​រៀល​និង​ថ្លៃស្នាក់​នៅក្នុង​សណ្ឋាគារ​ដែលមាន​តម្លៃ​មួយ​យប់​២០​ដុល្លារ​សម្រាប់​បន្ទប់​មួយ​៤​នាក់។​

    លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ អូឡាំពិក​កម្ពុជា មានប្រសាសន៍​ដែរ​ថា ពិធី​សម្ពោធន៍​បើក​ការប្រកួត​ធ្វើ​នៅ​ល្ងាច​ថ្ងៃទី​២៨​​ តុលា​ដោយមាន​ទ្រង់ទ្រាយ​ធំ ប្រហាក់ប្រហែល​នឹង​ពិធី​បើក ការប្រកួត​កីឡា SEA Games ​ដែរ ហើយ​ខេត្ត​ទាំងអស់​ត្រូវតែមាន​ឯកសណ្ឋាន​កីឡា​សម្រាប់​អត្ត​ព​លិ​ករ​បស់ខ្លួន​។​ នេះ​ជាស​ញ្ញា​ដែល​បញ្ជាក់ថា​ចាប់ពី​ឆ្នាំ ២០១៦​ ទៅ​កីឡា​របស់​កម្ពុជា​ចាប់ផ្ដើម​ប្ដូរ​ឥរិយាបទ​ក្នុងការ​ប្រកួត និង​រៀបចំ​ការប្រកួត​។ 

    លោក​បញ្ជាក់ថា ក្នុង​ធី​បើក​ការប្រកួត​ក៏មាន​ការប្ដេជ្ញាចិត្ត​រប​ស់​តំណាង​អត្ត​ព​លិ​ក ស្ដីពី ការប្រកួត​ដោយ​ឈរលើ​គោលការណ៍​Fair-Play, ការប្ដេជ្ញាចិត្ត​របស់​តំណាង​អាជ្ញាកណ្ដាល អំពី​ភាពយុត្តិធម៌ របស់ខ្លួន ក្នុងពេល​បំពេញភារកិច្ច សម្រាប់​ការ ប្រកួត​នេះ​ផងដែរ​៕

adverise with khmeread

មតិយោបល់