adverise with khmeread 37feb90600000578 0 image a 32 1473357500215

Alexis Sanchez និយាយថា​មាន​មហិច្ឆតា​ដូច Ronaldo និង Messi

    ​Alexis Sanchez បានបង្ហាញ​ទឹកចិត្ត​ដ៏​មោះមុត​ដើម្បី​ប្រៀបធៀប​ខ្លួន​គាត់​ទៅនឹង​តារា​បាល់​ឆ្នើម​ទាំងពីរ​របស់​ពិភពលោក​នាពេល​បច្ចុប្បន្ន ខណៈដែល​បាន​បំពេញ​កាតព្វកិច្ច​បាល់ទាត់​អន្តរជាតិ​ជាមួយ​ឈី​លី​។​

​    ​ចាប់តាំងពី​បាន​ផ្ទេរ​ចូលទៅក្នុង​ទឹកដី​របស់​កាំភ្លើង​ធំ Arsenal ពី​ក្រុម​អ្នកមាន​បុណ្យ Barcelona ក្នុងតម្លៃ​ខ្លួន ៣១,៧​លាន​ផោន ខ្សែប្រយុទ្ធ​រូបនេះ​អា​ចរក​គ្រាប់​បាល់​បាន​ចំនួន ៤៣​គ្រាប់ និង​ប​ញ្ចូ​ន​បាល់​ឱ្យ​មិត្ត​រួម​ក្រុម​បាន​២៥​គ្រាប់​បន្ថែមទៀត​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៩៦​ប្រកួត ដែល​វា​បានធ្វើឱ្យ​គាត់​ក្លាយទៅជា​តារា​នាំមុខ​ក្នុង​ទឹកដី Emirates ។​

​    ​មតិ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​របស់គាត់​បាន​កើតឡើង​នៅក្នុង​បទសម្ភាសន៍​មួយ​ជាមួយនឹង​កាសែត Sport បន្ទាប់ពី​ការប្រកួត​បញ្ចប់​លទ្ធផល​ស្មើ​ដ៏​គួរឱ្យ​ខកចិត្ត​មួយ​ជាមួយ​បូ​លី​វី​។​

​    ​Sanchez បាន​បញ្ជាក់ថា "​ខ្ញុំ​បាន​ឈានដល់​កម្រិត​មួយ​ដែល​ខ្ញុំ​អាច​ប្រជែង​ជាមួយនឹង​កីឡាករ​ឆ្នើមៗ​បាន​។ ខ្ញុំ​មិនមាន​អារម្មណ៍​ថា​អន់​ជាង​នរណាម្នាក់​ឡើយ​"​។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​ប្រៀបប្រដូច (​លក្ខណៈសម្បត្តិ​របស់ខ្ញុំ​) ទៅនឹង Messi និង Ronaldo ។ ខ្ញុំ​មាន​សម្ថ​ភាព​ស្រដៀង​ទៅនឹង​ពួកគេ​អ៊ីចឹង​"​។ 

​    ​យ៉ាងណាក្តី Messi និង Ronaldo បាន​ចែក​ពានរង្វាន់​កិ​ត្ត​យស​កីឡាករ​ឆ្នើម​ដាច់​គេ​របស់​ពិភពលោក Ballon D'or ឱ្យ​គ្នា​ទៅវិញទៅមក​ផងដែរ​ចាប់តាំងពី​ឆ្នាំ​២០០៨ ហើយ​មិនទាន់មាន​នរណាម្នាក់​ចូលមក​ជ្រៀតជ្រែក​ដើម្បី​ពានរង្វាន់​ដ៏​មាន​សក្តានុពល​មួយ​នេះ​ពី​ពួកគេ​នៅឡើយ​នោះទេ​៕

ប្រភព៖ dailymail

adverise with khmeread

មតិយោបល់