adverise with khmeread 1

ជើងឯក​កីឡា​តេ​ក្វាន់​ដូ ITF ជ្រើសរើសលើក​ទី​១ ឆ្នាំ ​២០១៦​ បានបញ្ចប់​វិញ្ញាសា​សម្តែង​

​    ​ភ្នំពេញ  ៖ ការប្រកួត​កីឡា​តេ​ក្វាន់​ដូ ITF ដណ្តើម​ជើងឯក​លើក​ទី​១​ពីថ្ងៃ​ទី​៨ កញ្ញា​រហូតដល់​ថ្ងៃទី​១២​កញ្ញា នៅ​សាល​ដំបូលទូក​នៃ​ពហុ​កីឡដ្ឋាន​ជាតិ ដោយមាន​កីឡាករ​កីឡាការិនី​ចូលរួម​សរុប​ចំនួន​៣៣១​នាក់​បាន​បើក​ឲ្យ​ដំណើរ​ប្រកួត​ជា​ផ្លូវការ​ហើយ​កាលពី​ម្សិលមិញ ដោយ​លេង​លើ​វិញ្ញាសា​សម្តែង​កាតា​ជាច្រើន​។​

​    ​លោក ប៉ាល់ ជី​វ័​ន្ត អគ្គ​ហិ​រញ្ញឹក​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ IFT កម្ពុជា បាន​បញ្ជាក់ថា​វិញ្ញាសា​សម្តែង​ដែល​បានបញ្ចប់​មួយចំនួន​នោះ គឺ​សម្តែង​មេគុន​អាយុ​ក្រោម​១៧​ឆ្នាំ​៖​ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ គន​លី រតនៈ ក្លឹប​យុវជន​, ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ កែវ សមត្ថ​សិ​ក្ក ក្លឹប​យុវជន និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ ចាន់ថន ចាន់​សុរ៉ា​នាថ ក្លឹប​សកល​វិទ្យាល័យ​IIC​។​

​    ​វិញ្ញាសា​សម្តែង​មេគុន ខ្សែក្រវាត់​ក្រោម​ខ្មៅ បុរស​៖ លេខ​១​បាន​ទៅលើ​កីឡាករ កូយ វិស្ណុ ក្លឹប​យុវជន​, ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កីឡាករ ហង្ស ដា​ណេ​ត ក្លឹប​សហភាព​សហព័ន្ធ យុវជន​កម្ពុជា​ខេត្តកណ្តាល និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ កីឡាករ ពេញ រដ្ឋា ក្លឹប​សេរីភាព​។​

​    ​ចំពោះ​វិញ្ញាសា​សម្តែង​មេគុន ខ្សែក្រវាត់​ក្រោម​ខ្មៅ​នារី​៖ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ កីឡាការិនី រស់ ស្រី​និ​ច ក្លឹប​យុវជន​១, ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​កីឡាការិនី លឹម ខេង ក្លឹប​យុវជន​១ និង លេខ​៣ បាន​ទៅ លើ​កីឡាការិនី ស្រ៊ី​វ ស៊ូ​ហ្គេ​ច ក្លឹប​សេរីភាព​។       

​     វិញ្ញាសា​សម្តែង​មេគុន​ខ្សែក្រវាត់​១​ជាន់​៖ ចំណាត់ថ្នាក់​លេខ​១ បាន​ទៅលើ​នាង សីហា ក្លឹប​កងរាជអាវុធហត្ថ​ភ្នំពេញ ,​ចំណាត់ថ្នាក់​លេខ​២ បាន​ទៅលើ​ស្លះ ម៉ាត់​សារី ក្លឹប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​ខេត្តកណ្តាល និង​ចំណាត់ថ្នាក់​លេខ​៣​បាន​ទៅលើ​កីឡាករ ទ្រី វរលក្ខណ៍ ក្លឹប​យុវជន​។​

​    ​វិញ្ញាសា​សម្តែង​មេគុន​ក្រុម​បុរស​នារី​៖ ចំណាត់ថ្នាក់​លេខ​១​បាន​ទៅលើ​ក្លឹប​សហភាព​សហព័ន្ធ​យុវជន កម្ពុជា​ខេត្តកណ្តាល ក្រុម​១ ,​ចំណាត់ថ្នាក់​លេខ​២​បាន​ទៅលើ ក្លឹប​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ខេត្តកណ្តាល ក្រុម​២ និង​ចំណាត់ថ្នាក់​លេខ​៣ បាន​ទៅលើ​ក្លឹប​យុវជន​៕​

adverise with khmeread

មតិយោបល់