adverise with khmeread 1

Granit Xhaka លាតត្រដាង​ថា idol របស់ខ្លួន​គឺ​វីរបុរស​កាំភ្លើង​ធំ Patrick Vieira

​    ​Granit Xhaka បានប្រកាស​ឈ្មោះ​វីរបុរស​កាំភ្លើង​ធំ Arsenal លោក Patrick Vieira គឺជា​និ​ត្ត​រូប​របស់គាត់​ក្នុង​ពិភព​បាល់ទាត់​។​

​    ​តារាបាល់ទាត់​វ័យ ២៣​ឆ្នាំ​រូបនេះ បាន​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ក្លាយខ្លួន​ទៅជា​ផ្នែក​មួយ​នៃ​តំបន់​បម្រើ​របស់ Arsene Wenger ក្រោយ​ការផ្ទេរ​តម្លៃ​ខ្លួន ៣០​លាន​ផោន​របស់គាត់​ពី​ក្លឹប​អាល្លឺម៉ង់ Borussia Monchengladbach ក្នុង​ទីផ្សារ​រដូវក្តៅ​ទើបនឹង​បញ្ចប់​ទៅនេះ​។​

​    ​Vieira គឺ​ធ្លាប់ជា​ខ្សែបម្រើ​កណ្តាល​ដ៏​សំខាន់​របស់​កាំភ្លើង​ធំ អំឡុង​សម័យកាល​លេង​មិន​ស្គាល់​ពាក្យ​ចាញ់​របស់​ពួកគេ ហើយ​បាន​ជួយ​ឱ្យ​ក្លឹប​លើក​ពាន​លី​ក​កំពូល​អង់គ្លេស Premier League ចំនួន​បី​សម័យកាល ខណៈដែល​ប្រិយមិត្ត​មួយចំនួន​បាន​ជជែក​តវ៉ា​ថា Wenger បាន​បរាជ័យ​ដើម្បី​ស្វែងរក​អ្នក​ជំនួស​សមរម្យ​មួយរូប​សម្រាប់​តំណែង​របស់​ខ្សែបម្រើ​បារាំង​រូបនេះ ចាប់តាំងពី​គាត់​បាន​ចូលនិវត្តន៍​ពី​អាជីព​បាល់ទាត់​ក្នុង​ឆ្នាំ​២០០៦ មក​។​

​    ​Xhaka បាន​បញ្ជាក់ថា "​វា​គឺ​តែងតែ​ជា​សុបិន​មួយ​របស់ខ្ញុំ​ក្នុង​ការលេង​ក្នុង Premier League "​។ នេះ​យោងតាម​វេ​ប​សាយ​ផ្លូវការ​របស់ Premier League ។​

​    ​គាត់​បាន​បន្តទៀតថា "​ខ្ញុំ​តែងតែបាន​អង្គុយ​មើល​ការប្រកួត​នៅលើ​កញ្ចក់​ទូរទស្សន៍ ហើយ​ប្រសិនបើ​ខ្ញុំ​ពិតជា​ត្រូវ​ជ្រើសរើស​មួយ (​និមិត្តរូប​) វា​នឹង​ជា Patrick Vieira ។ គាត់​គឺជា​និមិត្តរូប​ម្នាក់ គំរូ​មួយ ជាពិសេស​នៅទីនេះ​នៅ Arsenal ។ គាត់​ក៏​ជា​កីឡាករ​លំដាប់​ពិភពលោក​ម្នាក់​ផងដែរ​សម្រាប់​ក្រុម​ជម្រើសជាតិ​របស់គាត់ ហើយ​គាត់​បាន​លេង​ក្នុង​តំបន់​ដូចគ្នា​ជាមួយ​ខ្ញុំ ដូច្នេះ​ខ្ញុំ​នឹង​ជ្រើសរើស​គាត់​"៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់