adverise with khmeread 1

Jurgen Klopp និយាយថា Mamadou Sakho ត្រូវការ​ពេលវេលា​យូរ​ទៀត​ទម្រាំ​អាច​វិល​មក​ជម្រើស​ទីមួយ​

​    ​Jurgen Klopp បាន​ទទួលស្គាល់ថា វា​នឹង​ត្រូវមាន​ពេលវេលា​មួយចំនួន​ដើម្បី​ទុកឱ្យ Mamadou Sakho ធ្វើ​ការវិល​ត្រឡប់មក​កាន់​ឈុត​ដំបូង​ម្តងទៀត​ជាមួយ​ក្រុម​ហង្ស​ក្រហម Liverpool ប៉ុន្តែ​គាត់​ទទូចថា​ខ្សែការពារ​រូបនេះ​មិនចាំបាច់​ត្រូវការ​ទទួលបាន​នូវ​ការជឿទុកចិត្ត​របស់គាត់​នោះឡើយ​។​

​    ​Sakho បាន​បដិសេធ​កិច្ចព្រមព្រៀង​ខ្ចី​ជើង​ចេញពី​ទឹកដី Anfield មុន​ពេលដែល​ទ្វារ​ទីផ្សារ​ដោះដូរ​បាន​បិទ ខណៈដែល​ក្លឹប​ប៉ុនប៉ង​ដើម្បី​ធ្វើឱ្យ​គាត់​មានឱកាស​ដើម្បី​លេង​បាល់​បាន​ទៀត​ទាត់ ក្រោយ​រង​បួស​កែងជើង​នាពេល​កន្លងមក និង​ក្រោយ​ជាប់​បម្រាម​ពាក់ព័ន្ធ​សារធាតុ​ហាមឃាត់​។ នេះ​បើ​យោងតាម​វេ​ប​សាយ Liverpool Echo៕

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់