adverise with khmeread 1

Cristiano Ronaldo សម្ភោ​ធ​ផលិតផល​ទឹកអប់​ម៉ាក "Cristiano Ronaldo" នៅ​មុនពេល​ត្រឡប់​មកលេង​ឱ្យ Real វិញ​

    ​Cristiano Ronaldo បានចាប់ផ្តើម​បង្ហាញ​ផលិតផល​ទឹកអប់​ថ្មី​របស់គាត់ ខណៈដែល​គាត់​បានរៀបចំ​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើការ​វិលត្រឡប់​ពី​ស្ថានភាព​របួស​គាត់​វិញ​ក្នុង​ចុង​សប្តាហ៍​នេះ​។​

​    ​ប្រធាន​ក្រុមបាល់ទាត់​អន្តរជាតិ​ព័រ​ទុយ​ហ្គា​ល់​រូបនេះ ត្រូវបាន​ផ្តល់​កិ​ត្ត​យស​ផ្សព្វផ្សាយ​ផលិតផល​ទឹកអប់​ថ្មី​ឈ្មោះ "Cristiano Ronaldo" មុន​ជំនួប​របស់​ក្រុម​អធិរាជ​ស Real Madrid ជាមួយ Osasuna នៅ​ថ្ងៃ​សៅរ៍​ស្អែក​នេះ​។​

​     Ronaldo បាន​និយាយថា​គាត់​ជា​ពីរ​បួស​វិញ​ទាំងស្រុង​ហើយ បន្ទាប់ពី​បាន​ខកខាន​ការប្រកួត​ចំនួន​ពីរលើក​ក្នុង​លី​ក​សម្រាប់​ក្លឹប​យក្ស​អេ​ស្ប៉ា​ញ និង​ជាពិសេស​ក្នុង​ការប្រកួត​ដណ្តើមពាន European Super Cup ដែល​ពួកគេ​ទទួលបាន​ជ័យជម្នះ​ទៅលើ Sevilla៕

 

adverise with khmeread
ប្រភព៖ Mirror

មតិយោបល់