adverise with khmeread 1

ក្របខ័ណ្ឌ Premier League នឹង​រក​ចំណូល​ពី​ការលក់​សិទ្ធិ​ទូរទស្សន៍​បាន​ដល់​១​ពាន់​លាន​ផោន​ក្នុង​ឆ្នាំ ២០១៦

​ក្របខ័ណ្ឌ Premier League ជិត​នឹង​បំពេញ​នូវ​ការលក់​សិទ្ធិ​ទូរទស្សន៍​ជុំវិញ​ពិភពលោក​សម្រាប់​រដូវ​កាល ២០១៦ រហូតដល់ ២០១៩ ហើយ ដែល​នេះ​នឹង​អនុញ្ញាត​ឲ្យ​នាយក​ប្រតិបត្តិ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​លោក Richard Scudamore ផ្តល់នូវ​កម្រៃ​ដល់​ក្លឹប Premier League ទាំងអស់​ក្នុង​ឆ្នាំ​ថ្មី​នេះ​។​

​បើ​យោងតាម​ការព្យាករណ៍រ​បស់ The Mail on Sunday ក្របខ័ណ្ឌ Premier League នឹង​រកចំណូលបាន​ទៅដល់ ៣,២ ពាន់​លាន​ផោន ក្នុង​រយៈពេល​បី​ឆ្នាំ ដែល​នេះ​គិត​ត្រឹមតែ​ការលក់​សិទ្ធិ​ទូរទស្សន៍​តែមួយ​មុខ​ប៉ុណ្ណោះ​។​

​នៅពេល Premier League ចាប់ផ្តើម​ដំបូង​ក្នុង​រដូវ​កាល ១៩៩២-៩៣ ក្របខ័ណ្ឌ​នេះ​រកចំណូលបាន​តិចជាង ៨ លាន​ផោន​ក្នុង​មួយឆ្នាំ​ពី​ការលក់​សិទ្ធិ​ផ្សាយ​ផ្ទាល់​ជុំវិញ​ពិភពលោក​។ បន្ទាប់មក​លី​ក​លំដាប់​កំពូល​មួយ​នេះ​បាន​ក្លាយជា​ក្របខ័ណ្ឌ​ដ៏​មាន​ឥទ្ធិពល​នៅក្នុង​ពិភពលោក ដោយ​រក​ចំណូល​ពី​ការលក់​សិទ្ធិ​ទៅកាន់​បរទេស​មាន​ទំហំ​ធំ​ជាង​ប្រភេទ​កីឡា​ផ្សេងទៀត ស្ទើរតែ​គ្រប់កន្លែង​លើ​ពិភពលោក​៕

adverise with khmeread
ប្រភព៖ ដេលីមែល

មតិយោបល់