adverise with khmeread Unnamed

ខ្យល់​បក់​ខ្លាំង​ឈ្លក់ទឹក​សមុទ្រ​២​នាក់​នៅ​ឆ្នេរ​អូរ​ឈើទាល​ថែមទាំងសំពះអគុណក្រុមសង្គ្រោះទៀត(​មាន​វីដេអូ​)

    ព្រះសីហនុ ៖ នៅវេលា​ម៉ោង​២​និង​២០​នាទី​រសៀល​ថ្ងៃទី​៩​កញ្ញា​នេះ អាកាសធាតុ​លើ​ផ្ទៃសមុទ្រ ខ្យល់​បក់​មធ្យម ទឹករលក​យោង​បង្គួរ​នៅ​ចន្លោះ​ឃ្លង បណ្តាលឱ្យ​ភ្ញៀវ​ទេសចរណ៍​២​នាក់​ឈ្លក់​ទឹកសមុទ្រ តែ​មិន​គ្រោះថ្នាក់​ដល់​ជីវិត​ឡើយ។​

    ហេតុការណ៍​នេះ​កើតឡើង​នៅ​ឆ្នេរ​អូរ​ឈើទាល​ខ្យល់​បក់ និង​ទឹក​រលកយោល​បង្គួរ នៅ​ម៉ោង​ខាងលើ​មាន​ករណី​ភ្ញៀវទេសចរ​ណ៏​ឈ្លុ​ក​ទឹក ០២​នាក់ ភេទ​ប្រុស​ជា​ជនជាតិខ្មែរ​មកពី​ភ្នំពេញ ត្រូវបាន​កម្លាំង​ប្រចាំការ​គោលដៅ និង​ពេទ្យ​នគរបាល​សុខាភិបាល​ជួយ​ទាន់ពេលវេលា។ ពួកគេក៏បានសំពះអគុណ​ដល់ក្រុមអ្នកសង្គ្រោះទាំងអស់ដែលបានជួយសង្គ្រោះពួកគេផងដែរ។

    មូលហេតុ​ករណីនេះ​បណ្តាលមកពី​ពួកគាត់​ជិះ​ពោង​លេង​ទឹករលក​មិន​ពាក់អាវ​ពោង៕

 

adverise with khmeread

មតិយោបល់