adverise with khmeread 14256247 1055642247884023 316717648 n

ឃាត់ខ្លួនយុវជនយុវនារី៤នាក់ក្នុងការបង្ក្រាបករណីដូរ​គ្រឿងញៀន​នៅប៉ៃលិន

    ប៉ៃលិន ៖ ក្រោម​ការដឹកនាំ​និង​ចង្អុលបង្ហាញ​ពី​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី ជា ចាន់​ឌិន ស្នងការ​នគរបាល​ខេត្ត​ប៉ៃលិន លោក​វរសេនីយ៍ឯក អ៊ីវ គឹមស៊ាន ស្នងការរង​ទទួល​ផែន​នគរបាល​ព្រហ្មទណ្ឌ បាន​បង្គាប់​ឱ្យ​លោក​អនុសេនីយ៍ទោ អៀ​ប វិសាល នាយរង​ការិយាល័យ​ព្រហ្មទណ្ឌកំ​រិត​ស្រាល ដើម្បី​ដឹកនាំ​កម្លាំងចម្រុះ​ចុះ​ធ្វើការ​បង្ក្រាប​ករណី​ប្រើប្រាស់​និង​ជួញដូរ​គ្រឿងញៀន​ចំនួន ០១​កន្លែង កាលពី​ថ្ងៃទី​០៨ ខែកញ្ញា ឆ្នាំ​២០១៦ វេលា​ម៉ោង១៥ និង៣៥​នាទី នៅ​ចំណុច​ផ្ទះសំណាក់ LSC (​បន្ទប់​លេខ ១២២) ស្ថិតក្នុង​ភូមិ​ផ្សារ​ព្រំ ឃុំ​ស្ទឹង​កាច់ ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន​។ 

    ប៉ូលិសនិយាយថា ករណីនេះ​ធ្វើការ​បង្ក្រាបបាន ជនសង្ស័យ​ចំនួន ០៤​នាក់ (​ស្រីម្នាក់), ម្សៅ​ក្រាម​ព​ណ៌ស (​ម៉ា​ទឹកកក​) ចំនួន០៥​កញ្ចប់​តូច​, ដាវ​សា​ម៉ូ​រ៉ៃ​ចំនួន ០១ រួម​ និង​សម្ភារៈប្រើប្រាស់​គ្រឿងញៀន​មួយចំនួន​។ 

    ប៉ូលិសបន្តថា ជនសង្ស័យ​ទាំងនោះ​មានឈ្មោះ​៖ ១.ឈ្មោះ ជា ងួន​ហាក់ ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារ​ព្រំ ស្រុក​សាលា​ក្រៅ​, ២.ឈ្មោះ វ៉ាត សុផល ភេទ​ប្រុស អាយុ១៦​ឆ្នាំ មុខរបរ​កម្មករ រស់នៅ​ភូមិ​ផ្សារ​ថៃ​, ៣.ឈ្មោះ រិ​ន ឌី ភេទ​ប្រុស អាយុ២៥​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ភូមិ​ផ្សារ​ថៃ​ និង៤.ឈ្មោះ ដុក វិ​យ៉ា​ដា ភេទ​ស្រី អាយុ១៧​ឆ្នាំ មុខរបរ​នៅផ្ទះ រស់នៅ​ភូមិ​ផ្សារ​ព្រំ ស្រុក​សាលា​ក្រៅ​។ 

    បច្ចុប្បន្ន​សមត្ថកិច្ច​ជំនាញ​កំពុង​ចាត់ការ​តាម​​នីតិ​វិធី​ច្បាប់​៕​


 

adverise with khmeread

មតិយោបល់