adverise with khmeread 14249290 1055644694550445 824042429 n

រថយន្តបើកបត់មិនប្រយ័ត្នជ្រុលបុកម៉ូតូរបួសធ្ងន់ម្នាក់

    កណ្ដាល ៖ ​មានករណី​គ្រោះថ្នាក់​ចរាចរណ៍​​រវាង​រថយន្ត​ និង​ម៉ូតូ​​បណ្ដាល​ឱ្យ​រងរបួស​ធ្ងន់​ម្នាក់កាលពីវេលា​ម៉ោង១១ និង១៥​នាទី ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៦​ នៅ​ចំណុច​ភូមិ​បែក​ចាន ឃុំ បែក​ចាន ស្រុក​អង្គស្នួល ខេត្តកណ្ដាល ផ្លូវជាតិ​លេខ​៤​ចន្លោះ​គីឡូ​មែត្រ​២១.២២។

​    ប៉ូលិសនិយាយថា នៅ​ថ្ងៃខែ​ឆ្នាំ​និង​វេលា​ម៉ោង​កើតហេតុ​ខាង​លើ មាន​ម៉ូតូ​០១​គ្រឿង ​ម៉ាកហុងដា ពណ៌​ខ្មៅ ពាក់​ផ្លាកលេខ ភ្នំពេញ 1FB-8914 អ្នក​បើ​កបរ​ដោយ​ឈ្មោះ អឿ អែម ភេទ​​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ ព្រៃ​ទន្លាប់​ ឃុំ​បែក​ចាន ​ស្រុកអង្គស្នួល ខេត្ត​​កណ្ដាល (​បាក់ដៃ​ខាងឆ្វេង​)មុខរបរ កម្មករ (​មាន​កពា្ច​ក់​អត់​មួក​) បានបើ​កបរ មកពី​ទិស​ខាង​លិចទៅ​កើត (​ព្រះ​ស៊ី​ហ​នុ​ភ្នំពេញ​)។

    លុះ​មកដល់​ចំណុច​ខាងលើ ​បាន​ទៅបុក​ជាមួយ​រថយន្ត​០១​គ្រឿង​ម៉ាក​សាំ​យុង ពណ៌​ស​ ពាក់​ស្លាកលេខ 2AI-8914 បើកបរ​ដោយ​ឈ្មោះ សៀ ចំរើន ភេទ​ប្រុស ​អាយុ​២៦​ឆ្នាំ​ ទីលំនៅ​ភូមិ​ត្នោត​បាក​ ឃុំ​ត្រពាំង​គរ​ ស្រុក​ជើងព្រៃ​ខេត្ត កំពង់ចាម​មុខរបរ បើក​បររថ​​យន្ត បាន​បត់ឆ្លងថ្នល់ពី​ជើងទៅត្បូង​(​ភ្នំពេញ​ព្រះ​ស៊ី​ហ​នុ​) ជ្រុលទៅបុក បណ្តាល​ឱ្យ​ម៉ូតូ​បុក​ចំ​​ទ្វារ​ខាងស្តាំ​តែម្តង។​

    ប៉ូលិសបន្តទៀតថា ក្រោយពេល​កើតហេតុ​រថយន្ត​បាន​បើករ​ត់ទៅ​ទិសខាងកើត រួច​បត់​ចូល​តាមផ្លូវ​ផ្សារ​​បែក​ចាន​ទៅ​ទិស​ខាងត្បូង ត្រូវបានសមត្ថ​​កិច្ច​ឃាត់​បាន។​

    ​ករណីនេះ​បណ្ដាលមកពី​អ្នកបើកបរ​រថយន្ត​ បើក​ឆ្លង​ប្តូរ គន្លង​ផ្លូវ​ខ្វះ​កា រ​ប្រុង​ប្រ​យ័ត្ន មិន​បញ្ឈប់​យាន​នៅ​កន្លែងកើតហេតុ។ ចំពោះ​ម៉ូតូ​បើក​ល្បឿន​លឿន​នៅ​ទីប្រជុំជន។​ មធ្យោបាយ​បាប​យកមក​រក្សាទុក​នៅ​អ​ធិ​​ការដ្ឋាន​នគរបាល​ស្រុក​អង្គស្នួល​។​ ​ករណីនេះ​កម្លាំង​ជំនាញ​បាន​កំពុងវាស់វែង​កសាង​សំណុំរឿង​បន្ត​ចាត់ការ​តាម​នីតិវិធី​៕​

adverise with khmeread

មតិយោបល់