adverise with khmeread 14284872 1115057031914504 551004482 o

ឃាត់ខ្លួនយុវជនម្នាក់ជិះម៉ូតូកៀរកង់បណ្ដាលឱ្យបុរសចំណាស់ម្នាក់ចូលពេទ្យ

    កណ្ដាល ៖ មាន​ករណី​គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​និង​កង់​ បណ្ដាល​ឱ្យ​ខូច​​ម៉ូតូ​០១​គ្រឿង កង់​០១​គ្រឿង​ និង​របួសធ្ងន់​មនុស្ស​ម្នាក់​និង​របួសស្រាលម្នាក់ នៅ​ថ្ងៃទី​០៩ ខែកញ្ញា ឆ្នាំ២០១៦ វេលា​ម៉ោង​១៣ និង៣០​នាទី​នៅលើ​ផ្លូវ​លេខ​៧០A ត្រង់ចំណុច​ភូមិ​រកា​កោង ឃុំ​រកា​កោង​១ស្រុក​មុខកំពូល ខេត្តកណ្ដាល​។ 

    ប៉ូលិសនិយាយថា អ្នកបើកបរ​ម៉ូតូ​ម៉ាកវ៉េវ​ ពណ៌​ខ្មៅ ​ក្រហម ​ពាក់ស្លាកលេខ​កណ្ដាល​1T 5569​ បើកបរ​ដោយ​ឈ្មោះ ​អៀង ម៉េង​គួ​ង​ ភេទ​ប្រុស​អាយុ​១៧​ឆ្នាំ មាន​ទីលំនៅ​ភូមិ​សាមគ្គី​ ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ​ខេត្តកណ្ដាល ធ្វើដំណើរ​ពី​លិចទៅ​កើត។ 

    លុះ​មកដល់​ចំណុចកើតហេតុ​បានមក​កៀរ​កង់​០១ គ្រឿង​ពណ៌​ខៀវ​បើកបរ​ដោយ​ឈ្មោះ ​សេង ធួ​ក ភេទ​ប្រុស​ អាយុ​៥៣​ឆ្នាំ​មាន​ទីលំនៅ​ភូមិ​រកា​កោង​ ឃុំ​រកា​កោង​១ ស្រុក​មុខកំពូល​ ខេត្តកណ្ដាល ធ្វើដំណើរ​ឆ្លងផ្លូវ​ពី​ជើង​ទៅ ត្បូង​ហើយ​បត់​ទៅ​ទិស​ខាងកើត បណ្ដាល​ឱ្យ​របួសធ្ងន់​ដល់​អ្នក​ជិះ​កង់ ហើយ​បាន​បញ្ចូនទៅ​ព្យាបាល​នៅ​មន្ទីរ​​ភ្នំពេញ។ 

    ចំពោះ​ម៉ូតូ​និង​កង់ បាន​យកមក​​រក្សារ​ទុក​នៅ​ប៉ុស្តិ​រកា​កោង១ ចំណែក​អ្នក​បើកបរ​ម៉ូតូ​បាន​ឃាត់​ខ្លួន​នៅ​អធិការដ្ឋាន​នគរ​​បាល​ស្រុក​មុខកំពូល ដើម្បី​បន្ត​ចាត់ការ​តាម​នីតិវិធី៕

adverise with khmeread

មតិយោបល់