adverise with khmeread 1

វិធី​ព្យាបាល​ពងបែក​ចំពោះ​ទារក ឬ​កុមារ​

    ​ពងបែក​គឺជា​មេរោគ​ស្បែក​ឆ្លង​ខ្លាំង​មួយ ដែលជា​រឿយ​កើត​នៅលើ​មុខ ក ដៃ និង​ជើង​។ ពងបែក​នេះ​កើតឡើង​ដោយ​បាក់តេរី​ពីរ​ហៅថា Streptococcus Pyogenes និង Staphylococcus Aureus ។​

​    ​បាក់តេរី​នេះ​អាច​ឆ្លង​តាមរយៈ​មុន​ខ្ទុះ កមរមាស់ ឬ​ត្រអក​។​

​    ​ពងបែក​នេះ​អាច​កើត​ឡើងលើ​មនុស្ស​គ្រប់គ្នា ប៉ុន្ដែ​ភាគច្រើន​កើត​នៅលើ​ក្មេង និង​ទារក​។​

​    ​* វី​ធី​ព្យាបាល​
​    ​១. ទឹកខ្មេះ​ស​

​    ​- លាយ​ទឹកខ្មេះ​ស​១ ស្លាបព្រា​បាយ​ជាមួយនឹង​ទឹក​ក្ដៅ​ឧណ្ហៗ ២ កែវ​
​    ​- យក​សំឡី ជ្រលក់​លាប​លើ​ស្បែ​កកើត​ពងបែក​
​    ​- ជូត​ស្បែក​ឱ្យ​ស្ងួត ហើយ​លាបប្រេង​លាប​ស្បែក (​ប្រេងខ្យល់​ក៏បាន​)
​    ​- យក​បង់​មក​រុំ​លើ​ស្បែក​ពងបែក​នោះ​
​    ​- ធ្វើបែបនេះ ២ ទៅ ៣ ដង​ជាប្រចាំ​រហូត​មេរោគ​បាត់​។​
​    ​ចំណាំ​: ហាម​អេះ​ស្បែក​ពងបែក​នោះ​ពេល​កំពុង​ជូត​លាង​វា ព្រោះ​វា​អាចធ្វើឱ្យ​រមាស់​ខ្លាំង​។​

​    ​២. ប្រទាល​កន្ទុយក្រពើ​
​    ​- កាត់​ប្រទាល​កន្ទុយក្រពើ​យក​ផ្នែក​អន្ធិល​មក​លាប​ពីលើ​ស្បែក និង​ទុកចោល​យ៉ាងហោចណាស់​កន្លះ​ម៉ោង​។ ធ្វើបែបនេះ​២ ទៅ ៣ ដង​រាល់ថ្ងៃ​រយៈពេល ១ សប្ដាហ៍​។​
​    ​- ហើយក៏​ត្រូវ​ផឹកទឹក​ប្រទាល​កន្ទុយក្រពើ​ជាប្រចាំ​ដ​ដែរ​ដើម្បី​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​៕

adverise with khmeread
ប្រភព៖ healthylifeheadlines

អ្នកនឹងចូលចិត្ត

មតិយោបល់