1

នរណា​អី​ក៏​ចិត្តអាក្រក់​ម្ល៉េះ​! ចូល​វាយកម្ទេច​រូបថត​លើ​ចេតិយ​របស់ Por Tridsadee

    ​លោក Por Tridsadee ដែល​ស្លាប់​ដោយសារ​ជំងឺគ្រុនឈាម កាលពី​ថ្ងៃទី ១៨ ខែមករា ឆ្នាំ​២០១៦ នៅ​ម៉ោង​១១ និង​៥០​នាទី នៅ​មន្ទីរពេទ្យ​រាជាធិបតី នៅ​ទីក្រុង​បាងកក​ត្រូវបាន​ជន​មិន​ស្គាល់មុខ​វាយកម្ទេច​រូបថត​របស់លោក​លើ​ចេតិយ​ខ្ទេច​គ្មាន​សល់​។​

​    ​យោងតាម​គណនី Facebook របស់​ឈ្មោះ Phumiphat Pimaksorn បានឱ្យដឹងថា "​នៅ​ថ្ងៃទី​៨ ខែកញ្ញា ឆ្នាំ​២០១៦ មាន​មនុស្ស​អាក្រក់​បាន​វាយកម្ទេច​រូបថត​នៅលើ​ចេតិយ​ក្នុង​វត្ត​ក្លាង​។ សកម្មភាព​នេះ​សាហាវ​ជាង​ពួក ISIS ទៅទៀត​។ វត្ត​បាន​សុំឱ្យ​ប៉ូលិស​ខេត្ត​បុរី​រ៉ាំ​ជួយ​ស៊ើបអង្កេត​ករណីនេះ​ហើយ​"​។​

​    ​ទង្វើ​នេះ​ចាត់ជា​ការប្រមាថ​ដ៏​ធ្ងន់ធ្ងរ​។  

​    ​គួររំលឹកថា លោក Por Tridsadee កាល​ថ្ងៃ​បូជា​ត្រូវ​ព្រះរាជតំណាង​ព្រះមហាក្សត្រ​ថៃ​ប្រទាន​ព្រះ​ភ្លើង​ទៀតផង​។ មឈូស​របស់ Por ធ្វើឡើង​ពី​ឈើប្រណិត​ស្រោបមាស​នៅ​ខាងក្រៅ​៕

អ្នកនឹងចូលចិត្ត

មតិយោបល់