adverise with khmeread Cover

អត់​ដឹង​សោះ​! តួ​ស្រី​ក្នុង​រឿង "​ក្រមុំ​សៅកែ​" ចូលរួម​រំលែក​ទុក្ខ Fan កម្ពុជា​ម្នាក់​ដែល​ស្លាប់​ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​និង​សន្យា​មក​កម្ពុជា​ថ្ងៃ​ណាមួយ​ដើម្បី​ជួប​ម្តាយ​ជនរងគ្រោះ​

    ​តួ​ស្រី​ក្នុង​រឿង "​ក្រមុំ​សៅកែ​" បាន​បង្ហោះ​សារ​ចូលរួម​រំលែក​ទុក្ខ​ដល់​អ្នកគាំទ្រ​រូបនាង​ដែល​បាត់​បង់ជីវិត​ក្នុង​ខេត្តបាត់ដំបង​កាលពីពេល​កន្លងទៅ​ថ្មីៗ​នេះ​។​

​    ​ក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​ឆក់យក​ជីវិត​មនុស្ស​អស់​១០​នាក់ កាលពី​ថ្ងៃទី​២៩ ខែសីហា បាន​បណ្តាលឱ្យ​ប្រជាជន​ខ្មែរ​ជាច្រើន​មានការ​សោកស្ដាយ​ជា​ពន់ពេក​។ រីឯ​តួ​ស្រី​ក្នុង​រឿង "​ក្រមុំ​សៅកែ​" នាង Joy Rinlanee ក៏បាន​បង្ហោះ​សារ​ក្នុង​បណ្ដាញ​សង្គម instagram ថា "​ខ្ញុំ​សូម​សម្ដែង​ការសោកស្ដាយ និង​ក្រៀមក្រំ​បំផុត​ចំពោះ​ក្រុមគ្រួសារ​នៃ​ជនរងគ្រោះ​ដែលជា​អ្នកគាំទ្រ​របស់ខ្ញុំ​។ ថ្ងៃ​អនាគត​ប្រសិនជា​មានឱកាស​ខ្ញុំ​នឹង​ទៅ​ប្រទេស​កម្ពុជា ហើយ​ជួប​ជាមួយ​គ្រួសារ​របស់គាត់​"​។​

​    ​អ្នកគាំទ្រ​ខ្មែរ​ដែល​បាន​បាត់​ជីវិត​ក្រោយ​ត្រឡប់​ពី​ការជួបជុំ​រវាង​អ្នកគាំទ្រ និង​តារា​សម្ដែង​រូបនេះ​ក្នុង​កម្មវិធី "Teeranee Go 3rd Party" កាលពី​ថ្ងៃទី​២៧ សីហា មានឈ្មោះ ប៉ោង សុជាតា ភេទ​ស្រី អាយុ​១៩​ឆ្នាំ រស់នៅ​ភូមិ អូ​បែកក្អម សង្កាត់​ទឹកថ្លា ខណ្ឌ​សែន​សុខ​។​

​    ​តារា​ស្រី​រូបនេះ​បាន​បង្ហោះ​សារ​ក្រៀមក្រំ​នេះ​កាលពី​ថ្ងៃទី​៣០ ខែសីហា​៕

រូបភាពជនរងគ្រោះ

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់