adverise with khmeread 1

មាន​វត្ថុ​ទាំង ៤ នេះ ក្នុងផ្ទះ​ឬ​ការិយាល័យ ដូច​មាន​វត្ថុ​ជួយ​ហៅ​លុយ​បន្ថែម​ចូល​ផ្ទះ​ដោយ​មិនដឹង​ខ្លួន

    ​វត្ថុ​ទាំង​បួន​នេះ​គឺជា​របស់​ហៅ​លុយ​មាសប្រាក់​ចូល​ផ្ទះ​តាម​ក្បួន​ហុងស៊ុយ​ចិន ប្រសិនបើ​លោកអ្នក​អនុវត្ត​ត្រូវ​តាម​ក្បួន​ដូចខាងក្រោម​៖

​    ​១. កាក់​បុរាណ​ចិន + អំបោះ​ក្រហម​
​    ​ប្រសិនបើ​អ្នក​ចង់ឱ្យ​លុយ​ហូរ​ចូល​ផ្ទះ​ច្រើនៗ អ្នក​ត្រូវ​ព្យួរ​កាក់​បុរាណ​ចិន​ចំនួន ៣ ដោយ​ចង​ជាមួយនឹង​ខ្សែ​អំបោះ​ក្រហម​នៅ​ចំហៀង​ទ្វារ​ចូល​ផ្ទះ​ឬ​ការិយាល័យ ខាងឆ្វេង ឬ​ស្តាំ​ក៏បាន​។ ប៉ុន្តែ​កុំ​ដាក់​កាក់​លើសពី ៣ ឱ្យសោះ ព្រោះ​វា​នឹង​នាំ​ថាមពល​អវិជ្ជមាន​ចូល​ផ្ទះ​ឬ​ការិយាល័យ​។  

​    ​២. ត្រី​កន្ទុយ​បី​ពណ៌​មាស ឬ គ្រាន់​ជា​រូបភាព​ត្រី​នេះ​ក៏បាន​
​    ​លោកអ្នក​អាច​ហៅ​លុយ​ចូល​ផ្ទះ​តាមរយៈ​ការចិញ្ចឹម​ត្រី​កន្ទុយ​បី​ពណ៌​មាស​នៅក្នុង​អាង ឬ​ពាងទឹក ឬ​បើ​មិន​អ៊ីចឹង​ទេ អាច​ព្យួរ​រូប​ត្រី​នេះ​នៅលើ​ជញ្ជាំង​ក៏បាន តែ​ត្រូវ​ប្រា​ដក​ថា​វា​ជា​រូប​ត្រី​ដែល​ហែល​ក្នុង​អាង​ចិញ្ចឹម​ត្រី​។ 

​    ​៣. ដើម​រាសី​
​    ​លោកអ្នក​គួរ​មាន​ដើម​រាសី​នៅ​មាត់ទ្វារ​ចូល​ផ្ទះ ឬ​ការិយាល័យ ដើម្បី​អន្ទង​ហៅ​លុយ​ចូល​ផ្ទះ ប៉ុន្តែ​មិនត្រូវ​មាន​ផើងផ្កា​នៅក្បែរ​ដើម​រាសី​ទេ ព្រោះ​វា​នឹង​ប្រឆាំង​គ្នា និង​នាំមក​នូវ​ថាមពល​អវិជ្ជមាន​៕

adverise with khmeread
ប្រភព៖ ស៊ែរ​ស៊ី​

អ្នកនឹងចូលចិត្ត

មតិយោបល់