adverise with khmeread 1

រុស្ស៊ី​ព្រមាន​អំពី​សង្គ្រាមលោក ខណៈ​កូរ៉េខាងជើង​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ខ្លាំង​ជាង​នៅ​ហ៊ី​រ៉ូ​ស៊ី​ម៉ា​និង​ខ្លាំង​ដល់​ថ្នាក់​រញ្ជួយ​ដី​

    ​វិមាន​ក្រឹម​ឡាំង​បានធ្វើការ​ព្យាករ​គួរឱ្យ​ភ័យខ្លាច​ថា ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​ដោយ​ជោគជ័យ​របស់​រដ្ឋាភិបាល​ក្រុង​ព្យុងយ៉ាង​កាលពី​ថ្ងៃ​សុក្រ​អាច​នឹង​នាំឱ្យមាន​សង្គ្រាមលោក ខណៈដែល​គ្រាប់បែក​នោះ​មាន​ឥទ្ធិពល​ខ្លាំង​ជាង​ក្បាល​គ្រាប់​ទម្លាក់​នៅ​ទីក្រុង​ហ៊ី​រ៉ូ​ស៊ី​ម៉ា ដែល​បញ្ចប់​សង្គ្រាមលោក​លើក​ទី​ពីរ​ទៅទៀត​នោះ​។ 

​    ​ក្រសួងការបរទេស​រុស្ស៊ី​បាន​អំពាវនាវ​ឱ្យ​កូរ៉េខាងជើង​បញ្ចប់ "​ល្បែង​គ្រោះថ្នាក់​" និង​ព្រមាន​ថា ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​នេះ​នឹងមាន​ផល​អវិជ្ជមាន​សម្រាប់រ​ដ្ឋ​ឯកោ​នេះ​។ 

​    ​ប្រធានាធិបតី​កូរ៉េខាងត្បូង Park Geun-hye បាន​រិះគន់​ខ្លាំងៗ​ចំពោះ​ទង្វើ​គ្មាន​ខួរ​ប្រកបដោយ​គ្រោះថ្នាក់​របស់​អ្នកជិតខាង​ខ្លួន ខណៈ​អាមេរិក​ព្រមាន​អំពី "​ផលវិបាក​ធ្ងន់ធ្ងរ​" បន្ទាប់ពី​ការ​បំផ្ទុះ​គ្រាប់​នុយក្លេអ៊ែរ​មិនបាន​រំពឹងទុក​នេះ​។ 

​    ​ប្រមុខ​គោលនយោបាយ​ការបរទេស​របស់​សហ​ភាព​អឺរ៉ុប​ក៏​ព្រមាន​ផងដែរ​ថា ការសាកល្បង​នេះ​បាន​គំរាមកំហែង​សន្តិភាព​ទូទាំង​អាស៊ី​។ 

​    ​លោក Federica Mogherini បាន​និយាយថា ដំណើរ​អភិវឌ្ឍ​នេះ​គឺជា "​ការគំរាមកំហែង​ដ៏​ធ្ងន់ធ្ងរ​ដល់​សន្តិភាព និង​សន្តិសុខ​តំបន់​អាស៊ី​ទាំងមូល និង​តំបន់​ផ្សេងទៀត​"​។ 

​    ​ហើយ​អគ្គលេខាធិកា​អង្គការ​ណា​តូ លោក​ឧ​ត្ត​ម​សេនីយ៍ Jens Stoltenberg ពណ៌នា​តេស្ត​ចុងក្រោយ​នេះ​ថា "​គួរឱ្យ​រំខាន​ជាខ្លាំង​"​។  

​    ​ប៉ុន្តែ​ចិន​វិញ​បាន​បន្ទោស​អាមេរិក​និង​កូរ៉េខាងត្បូង​ចំពោះ​ការបង្ក​ឱ្យមាន​ភាព​តានតឹង​នេះ​ឡើង​។ 

​    ​ការសាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ​ដ៏​ខ្លាំងក្លា​នេះ​ក៏បាន​បង្ក​រញ្ជួយ​ដី ៥,៣ រិ​ច្ឆ​ទ័​រ​ផងដែរ​។ នេះ​តាម​ការវាស់ស្ទង់​របស់​ទីភ្នាក់ងារ​ភូគព្ភសាស្ត្រ​របស់​អាមេរិក​៕

​ប្រភព​៖ express

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់